អ្នកបើកបរថយន្តតាក់ស៊ីបង្កើតម៉ាស៊ីនត្រជាក់ធ្វើដោយខ្លួនឯង ខណៈរលកកម្តៅវាយប្រហារអាហ្វហ្គានីស្ថាន

2025/07/12 03:40:48 am        21

ក្នុងទីក្រុង Kandahar ដែលខ្លោចដោយសារកម្តៅនៅប្រទេសអាហ្វហ្គានីស្ថាន រថយន្តតាក់ស៊ី ត្រូវបានគេប្រទះឃើញមានធុងបារ៉ែល និងបំពង់អាលុយមីញ៉ូមនៅលើដំបូលរបស់វា ។ ទាំងនេះ គឺជាម៉ាស៊ីនត្រជាក់ធ្វើដោយដៃដែលអ្នកបើកបររថយន្តតាក់ស៊ីបង្កើតឡើង ដើម្បីទប់ទាល់នឹងស្ថានភាពអាកាសធាតុក្តៅខ្លាំង ។

តាមធម្មតា សីតុណ្ហភាពនៅក្នុងទីក្រុងភាគខាងត្បូង Kandahar កើនឡើងដល់ ៤០អង្សាសេ ប៉ុន្តែបើសិនជាមានម៉ាស៊ីនត្រជាក់នៅក្នុងរថយន្ត នឹងធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះ ។

លោក Abdul Bari គឺជាអ្នកបើកបររថយន្តតាក់ស៊ីមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ម៉ាស៊ីនត្រជាក់នេះ ដំណើរការល្អជាងម៉ាស៊ីនត្រជាក់ធម្មតាក្នុងរថយន្តទៅទៀត ។ ម៉ាស៊ីនត្រជាក់របស់រថយន្តត្រជាក់បានតែនៅផ្នែកខាងមុខប៉ុណ្ណោះ ប៉ុន្តែម៉ាស៊ីនត្រជាក់ឆ្នៃដោយដៃនេះ អាចត្រជាក់ពេញមួយរថយន្តតែម្តង ។

លោក Bari និយាយថា បញ្ហាតែមួយគត់ជាមួយម៉ាស៊ីនត្រជាក់ដំឡើងដោយខ្លួនឯងនេះ គឺត្រូវចាក់ទឹក ២លើកក្នុង ១ថ្ងៃ ប៉ុន្តែវាដំណើរការល្អខ្លាំងណាស់សម្រាប់រូបលោក ។

ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតរបស់ពិភពលោក អាហ្វហ្គានីស្ថាន ស្ថិតក្នុងចំណោមប្រទេសងាយរងគ្រោះខ្លាំងបំផុតដោយសារផលប៉ះពាល់បង្កឡើងពីបម្រែបម្រួលអាកាសធាតុ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm