Mizuno Hikaru និង ឡុង ភា​រ៉ា​ត រីករាយ​សម្រាប់​ការ​ចូល​រួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​

2022/01/06 05:29:53 pm        250

​បាល់ទាត់៖ សមាជិក​ថ្មី​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង កីឡាករ ឡុង ភា​រ៉ា​ត និង Mizuno Hikaru បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​បាន​ចូលរួម​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ សម្រាប់​ត្រៀម​ការប្រកួត​រដូវ​កាល​ថ្មីនា​ឆ្នាំ​២០២២ ខាងមុខ។​ ​ចំពោះ​ខ្សែប្រយុទ្ធ​វ័យក្មេង ឡុង ភា​រ៉ា​ត បាន​ឲ្យ​ដឹងថា ក្រោយ​ឆ្លងកាត់​ការហ្វឹកហាត់​ជាមួយ​ទ្រនំ​ថ្មី​ប៉ុន្មាន​ថ្ងៃ​មកនេះ បានធ្វើ​ឲ្យ​រូបគេ​មាន​ភាពកក់ក្ដៅដោយសារ​ការរីករាយ​រាក់ទាក់ និង​ស្វាគមន៍​យ៉ាង​ល្អ​ពី​ថ្នាក់ដឹកនាំ គ្រូបង្វឹក ក៏ដូចជា​កីឡាករ​មិត្ត​រួម​ក្រុម​ទាំងអស់។​

​ភា​រ៉ា​ត បន្ដថា មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​នេះ ក៏​ព្រោះ​គេ​មើលឃើញ​ពី​ចំ​ណុ​វិជ្ជមាន​ជាច្រើន ពិសេស​ភាពស្វាហាប់​លើ​ទីលាន ទាំង​ការហ្វឹកហាត់ និង​ការប្រកួត។ ដូច្នេះ​គេ​រំពឹងថា នឹងធ្វើ​ឲ្យ​អាជីព​បាល់ទាត់​របស់ខ្លួន​កាន់តែ​ប្រសើរ បន្ទាប់ពី​ផ្លាស់ប្ដូរ​មក​ទីនេះ។​ ​ចំណែក​ខ្សែការពារ​ជនជាតិ​ជប៉ុន Mizuno Hikaru បានបង្ហាញ​នូវ​មោទនភាពដែល​ខ្លួន​បាន​ត្រឡប់​មកជួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ជាថ្មី បន្ទាប់ពី​ខ្លួន​បាន​ចាកចេញ​ជាច្រើន​រដូវ​កាល​កន្លងមក។ Mizuno អះអាងថា ខ្លួន​កំពុង​ទន្ទឹងរង់ចាំ​ការប្រកួត​រដូវ​កាល​ថ្មី​មកដល់ ហើយ​ថា ព្រះខ័ន​រាជ​ស្វាយរៀងក៏​ស័ក្ដិសម​នឹង​ឈ្នះ​ជើងឯក​ផងដែរ។​

​បន្ថែម​លើ​នេះ អតីត​សមាជិក​ក្រុម​នាគ​ខៀវ​បឹងកេត​ដដែលបានបង្ហាញ​នូវ​ការរំភើប​រីករាយ ដែល​បាន​លេង​ជាមួយ​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀងដែល​សម្បូរ​ដោយ​កីឡាករ​មាន​សមត្ថភាព ជំនាញ បច្ចេកទេស និង​អាកប្បកិរិយា​ល្អ​ទៀតផង។ Mizuno បាន​ប្ដេជ្ញា​នឹង​ខំប្រឹងធ្វើ​ឲ្យ​បានល្អ​បំផុតដើម្បី​នាំមក​នូវ​លទ្ធផល​ល្អ​ជូន​ក្លិប ក៏ដូចជា​អ្នកគាំទ្រ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm