មន្រ្តីជាន់ខ្ពស់សុខាភិបាល ស្នើគ្រូបង្គោលថ្នាក់ជាតិទាំង៦ បញ្ចប់វគ្គបណ្តុះបណ្តាល បន្តផ្សព្វផ្សាយនៅក្នុងមនី្ទរពេទ្យជាតិ

2025/07/12 05:03:48 pm        202

ភ្នំពេញ ÷ មន្រ្តីជាន់ខ្ពស់សុខាភិបាល ស្នើគ្រូបង្គោលថ្នាក់ជាតិទាំង៦ ចំនួន៣៣រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់មន្ទីរពេទ្យជាតិ ដោយជោគជ័យ បន្តត្រឡប់ទៅវិញ ត្រូវផ្សព្វផ្សាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន។

ការថ្លែងរបស់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប យ៉ាងដូច្នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥, នៅមនី្ទរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានបន្ត សិក្ខាកាមជាគ្រូបង្គោល ផ្នែកសុខាភិបាលទាំង៦ គឺអញ្ជើញមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សរុបចំនួន៣៣រូប ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃកន្លងមកនេះ ដោយជោគជ័យ ក៏សូមបន្តអនុវត្ត និងពង្រឹងគុណភាព និងពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើតនៃការឆ្លើយតប នៅនឹងមនី្ទរពេទ្យរបស់ខ្លួន ដែលប្រើប្រាស់ទម្រង់សំខាន់ៗចំនួន៣ គឺទី១.លិខិតវេជ្ជសាស្រ្តបញ្ជាក់មូលហេតុមរណភាព, ទី២.កត្តារួមចំណែកនៃការពន្យាពេលទាំង៣ និងទី៣.ផែនការឆ្លើយតប។

ទន្ទឹមគ្នានោះដែល សិក្ខាកាមផ្នែកសុខាភិបាល ទាំង៦ តំណាងឲ្យក្រុមសិក្ខាកាមចំនួន៣៣រូប ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសេចកី្តមោទនភាពក្រៃលែងបំផុត ហើយវគ្គបណ្តុះបណ្តាលនេះមានអត្ថន័យសំខាន់បំផុតសម្រាប់មន្ទីរពេទ្យជាតិទាំង៦ ក៏ដូចជាមនី្ទរពេទ្យផ្សេងៗទៀតផងដែរ។ ព្រោះថាវគ្គបណ្តុះបណ្តាលនេះ បានសិក្សាស្រាវជ្រាវឡើងវិញ អំពីមរណភាពរបស់មាតា និងទារក ដែលបានស្លាប់បាត់បង់ជីវិតរួចទៅហើយ។ ប៉ុន្តែយើងយកមកស្រាវជ្រាវរកឬសគល់មូលហេតុដែលបានស្លាប់ នេះជាចំណុចមួយដែលយើងអាចកែប្រែ ពីស្លាប់ អាចទៅជារស់បាន ទាំងនេះគឺជាចំនុចសំខាន់បំផុត កាលណាយើងរកឬសគល់ពិតបា្រកដឃើញ ធ្វើឲ្យយើងទប់ស្កាត់រឿងរ៉ាវទាំងឡាយបាន។

 សូមបញ្ជាក់ផងដែលថា វគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិ រយៈពេល០៥ថ្ងៃនេះ រៀបចំឡើងដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm