កូរ៉េខាងជើង​បាន​ធ្វើ​ឲ្យ​ប្រទេសជិតខាង​ខឹងសម្បា ព្រោះតែ​បាញ់​សាកល្បង​មី​ស៊ី​ល​ថ្មី​

2022/01/06 06:12:35 pm        642

​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​ប្រកាស​ពី​ការបាញ់​មី​ស៊ី​ល ​ចុងក្រោយបង្អស់​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មួយថ្ងៃ​បន្ទាប់ពី​ក្រុមអាជ្ញាធរ​កូរ៉េខាងត្បូង​បាន​រាយការណ៍​ជា​លើកដំបូង​ចាប់តាំងពី​ខែតុលា​មក​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ទីក្រុង​ព្យុងយ៉ាង​ បាន​ហៅ​គ្រាប់ផ្លោង​ដែល​ប្រទេសជិតខាង​កំពុងសង្ស័យថា ជា​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​នោះ​ថាជា "​មី​ស៊ី​ល​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​" ហើយ​បាន​និយាយថា មី​ស៊ី​ល​នោះបាន​រត់​ក្នុង​ចម្ងាយ ៧០០គីឡូម៉ែត្រដើម្បី​វាយប្រហារ​គោលដៅ​របស់​ខ្លួន​។

​មី​ស៊ី​ល​នេះ​បាន​ធ្លាក់​ក្នុង​ទឹក​រវាង​ឧបទ្វីប​កូរ៉េ​ និង​ជប៉ុន ដែល​នាំ​ឲ្យ​មានការ​ថ្កោលទោស​ពី​ទីក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ​។​ ​អង្គការសហប្រជាជាតិ បាន​ហាមប្រាម​កូរ៉េខាងជើង មិន​ឲ្យ​បាញ់​សាកល្បងមី​ស៊ី​ល​បាលី​ស្ទីក និង​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ ​មេដឹកនាំ​វ័យក្មេងអាយុ​ ៣៧​ឆ្នាំរបស់​កូរ៉េខាងជើងលោក Kim Jong-un នៅតែ​បន្ត​ការប្តេជ្ញាពង្រឹងវិស័យ​ការពារជាតិ​របស់​កូរ៉េខាងជើង​។​ ប្រទេស​ឯកោ​មួយ​នេះ​បាន​បាញ់​សាក​ល្បង​មីស៊ីលជាច្រើនប្រភេទកាលពី​ឆ្នាំមុន ស្របពេល​កិច្ចចរចា​ជាមួយ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិកជាប់គាំង​។​ ​ការបាញ់​ចុងក្រោយបង្អស់ដែលជា​លើកដំបូង​ចាប់តាំងពី​សុន្ទរកថា​ចូលឆ្នាំថ្មីដែល​លោក Kim កំណត់អាទិភាព​គោលនយោបាយ​សម្រាប់​ឆ្នាំ២០២២ ត្រូវបាន​រាយការណ៍​ជា​លើកដំបូងដោយ​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុនកាលពី​ព្រឹក​ថ្ងៃ​ពុធ មុនពេល​ត្រូវបានបញ្ជា​ក់ដោយ​អាជ្ញាធរ​ការពារជាតិ​នៅ​ទីក្រុង​សេ​អ៊ូ​ល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm