មន្ត្រី អាជ្ញាធរមូលដ្ឋាននៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទូងស្គរ អបអរសារការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុង​បញ្ជី​បេតិក​ភណ្ឌពិភពលោក

2025/07/13 06:07:47 pm        340

នៅព្រឹកថ្ងៃទី១៣កក្កដានេះ បុគ្គលិកមន្ត្រី នៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និង​ព្រះ​សង្ឃ​ អាជ្ញាធរមូលដ្ឋានជាច្រើនរូបនាំគ្នាប្រារព្ធពិ​ធីទូងស្គរ អបអរសារ មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក​ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង​អតីតមន្ទីរឃុំឃាំង ម-១៣ បានចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុ​ង​បញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

លោក អ៊ុច កុសល ប្រធានផ្នែកអប់រំផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ថា តំណាង​ឲ្យ​ថ្នាក់​ដឹកនាំ និងបុគ្គល មន្ត្រីរាជការ នៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅរាជធានី​ភ្នំពេញ​ គឺក្តីសប្បាយរីករាយខ្លាំង ដែលមជ្ឈមណ្ឌលមួយនេះ បានចុះ​«បូជនីយ​ដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួម​គ្នាជាមួយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង អតីតមន្ទីរឃុំឃាំង ម-១៣ ហើយ​តាមរយៈការចុះបញ្ជីនេះ នឹងជួយផ្សព្វផ្សាយកិត្តិនាមទៅលើឆាកអន្តរជាតិ ក៏ដូច​ជា​ការ​ធានា​បាន​នូវការអភិរក្ស និងអភិវឌ្ឍមជ្ឈមណ្ឌលនេះឲ្យមានការរីកចម្រើនស្ថិតស្ថេរ គង់វង្ស​តរៀង​ទៅ​។

ព្រះសង្ឃ និងពលរដ្ឋធ្លាប់ជាប់ឃុំក្នុងរបបប៉ុល ពត លើកឡើងថា ការដាក់​បូជនីយ​ដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​ តំណាងធំៗចំនួន៣ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ នៅ​ទី​ក្រុង​បារីស ប្រទេសបារំាងនេះ នឹងបង្កើនការជួយថែរក្សា និងបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត នៃ​ការ​ចងចាំ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ និងមនុស្សជាតិទូទាំងពិភពលោក រាប់ពាន់​ឆ្នាំត​ទៅ​មុខ​ឲ្យយល់ដឹងពីវិនាសកម្ម អំពើឧក្រិដ្ឋកម្ម ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការ​អប់រំ ការកសាង និងការការពារសន្តិភាព។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃ​អង្គ​ការ​យូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំង​ឧក្រិដ្ឋ​កម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំ​លើក​ទី​៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំ​និត​ផ្តួច​ផ្តើម​ប្រកប​ដោយ​ចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី ​បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        7
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm