មីយ៉ាន់ម៉ារឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពសម្រាប់ដំណើរទស្សនិច្ចរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលពីរថ្ងៃ

2022/01/06 06:34:29 pm        525

ភ្នំពេញ៖ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្របពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាន់តែខិតជិតមកដល់ អាជ្ញាធរមីយ៉ាន់ម៉ាបានរឹតបន្តឹងសន្តិសុខ និងការការពារសុវត្ថិភាពខ្ពស់ជាងមុន។

តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុម​ប្រឹក្សា​រដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រកម្ពុជា ​នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ​ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

មុនមួយសប្តាហ៍នៃការបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា មានករណីផ្ទុះគ្រាប់បែកកែច្នៃចំនួនពីរគ្រាប់ក្បែរស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា ដែល​បញ្ហានេះ​ត្រូវបានឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ក្នុងនាម​ជាម្ចាស់ផ្ទះ​ដែល​បានអញ្ជើញប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ទៅ​កាន់​ប្រទេស​របស់ខ្លួន ​មីយ៉ាន់ម៉ាប្រាកដ​ជាយល់ច្បាស់​អំពីស្ថានការណ៍ មានន័យថា​មីយ៉ាន់ម៉ា​បាន​គិតគូរ​ខ្ពស់​ចំពោះការ​ទទួល​ស្វាគមន៍វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន។

ឆ្លើយតបជុំវិញបញ្ហាសន្តិសុខ និងការការពារសុវត្ថិភាពជូនសម្តេចតេជោ​ នាយករដ្ឋមន្រ្តី​មុនការ​អញ្ជើញ​ទស្សនកិច្ចផ្លូវការ​ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ​បានបញ្ជាក់ថា ស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេសមីយ៉ាន់ម៉ា ​រួមជាមួយអាជ្ញាធរមីយ៉ាន់ម៉ា​បានទំនាក់ទំនង​ និងសហហការគ្នាជាប្រចាំ។ ក្នុងនោះ ​ក្រោយករណីផ្ទុះគ្រាប់កែច្នៃមក បញ្ហាសន្តិសុខមីយ៉ាន់ម៉ាត្រូវបាន​បង្កើនការការ​ពារ​សុវតិ្ថភាព​ខ្ពស់​ ពិសេសការទទួលខុសត្រូវចំពោះការការពារសុវត្ថិភាព​ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងពេលដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ករណីផ្ទុះគ្រាប់បែកកែច្នៃចំនួនពីរលើក ​នៅក្បែរស្ថានទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា បាន​កើតឡើង ​កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដោយការផ្ទុះលើកទី១​នោះ​មាន​ចម្ងាយពី​ ១០០ម៉ែត្រ និងលើកទី២មានចម្ងាយ១៥០ម៉ែត្រ​ពីស្ថានទូតរបស់កម្ពុជា ប៉ុន្តែករណីផ្ទុះគ្រាប់​បែក​កៃច្នៃ​នេះ​មិន​បានបង្កឲ្យនរណាម្នាក់គ្រោះថ្នាក់ឡើយ៕

អត្ថបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm