ឯកឧត្តម មាស រដ្ឋាវុឌ្ឍ ប្រធានគណៈឃោសនាអប់រំខេត្ត ចូលរួមបិទវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៧

2025/07/13 10:21:14 pm        61

នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៥នេះ នៅស្នាក់ការគណបក្សស្រុក រវៀង ស្ថិតក្នុង ឃុំរបៀប មានរៀបចំពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៧ ក្រោមអធិបតីភាព ឯកឧត្តម មាស រដ្ឋាវុឌ្ឍប្រធានគណៈឃោសនាអប់រំខេត្ត ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអនុប្រធានគណបក្ស លោកគ្រូឧទេ្ទស សិក្ខាកាមដែលជាសមាជិកគណបក្សស្រុករវៀងចំនួន៧១នាក់ ក្នងនោះមានស្រី្តចំនួន១៥នាក់ បានបញ្ចប់វគ្គអប់រំនយោបាយនេះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម មាស រដ្ឋាវុឌ្ឍ បានលើកឡើងថា  ក្នុងនាមគណៈកម្មាធិការគណបក្សខេត្ត និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមសម្តែងនូវក្តី សោមនស្សរីករាយក្រៃលែង ដោយបានឃើញវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៧ បានដំណើរការយ៉ាងល្អស្របតាមកម្មវិធីដែលបានគ្រោងទុក និងបានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តមក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំរៀនសូត្រ ស្មារតីគោរពវិន័យ និងស្មារតី សាមគ្គីភាពរបស់សិក្ខាកាមក្នុងរយៈពេល៦ថ្ងៃនេះ ដែលបង្ហាញឱ្យឃើញពីការទទួលខុសត្រូវ របស់មន្ត្រីគណបក្សក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់អង្គការចាត់តាំងគណបក្ស ព្រមទាំងបង្ហាញ នូវការត្រៀមខ្លួនក្នុងការជួយគណបក្សនៅបណ្តាថ្នាក់ បណ្តាផ្នែករបស់ខ្លួន លើការងារអប់រំ នយោបាយ សតិអារម្មណ៍របស់គណបក្ស។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បាន វាយតម្លៃខ្ពស់ចំពោះអស់លោកជាគ្រូឧទ្ទេសនាម ដែលបានចំណាយពេលវេលាធ្វើការស្រាវជ្រាវរៀបចំបទឧទ្ទេសនាម និងបានឧទ្ទេសនាមក្នុងវគ្គ សិក្សានេះដោយស្មារតីទទួលខុសត្រូវខ្ពស់។ លើសពីនេះ ទៀតក៏បាន កោតសរសើរ ចំពោះក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុករវៀង គណៈកម្មាធិការគណបក្សស្រុករវៀង និងគណៈឃោសនាអប់រំគណបក្ស នូវ ស្មារតីឯកភាពខាងទស្សនៈគណបក្ស ដែលសហការគ្នាបានល្អក្នុងការចាត់តាំងវគ្គសិក្សានេះឡើង ក៏ដូចជាការគ្រប់គ្រងដំណើរការ វគ្គសិក្សាទាំងមូល ស្របតាមស្មារតីដឹកនាំរបស់ គណអចិន្ត្រៃយ៍ គណៈកម្មការធិការគណបក្សខេត្ត។

ឯកឧត្តមក៏បានបញ្ជាក់ថា ការអប់រំនយោបាយក្នុងពេលបច្ចុប្បន្ននេះ គឺជាផ្នែកមួយនៃការងារសតិអារម្មណ៍របស់គណបក្ស ដែលមានទិសដៅបម្រើឱ្យសំណូមពរនៃការពង្រឹងជួរមន្ត្រីគណបក្ស ជាពិសេសមន្ត្រីវ័យក្មេង ដែល កំពុងបំពេញតួនាទីក្នុងអង្គការចាត់តាំងគណបក្ស និងអង្គការរដ្ឋនៅតាមស្ថាប័ន និងក្នុងអង្គការ យុវជនគណបក្ស ដើម្បីឱ្យក្លាយជាកម្លាំងពិតមានការឯកភាពគ្នាខាងការយល់ដឹងទស្សនៈ និង សតិអារម្មណ៍ និងមានលទ្ធភាពជួយពង្រឹងការងារគណបក្សតាមបណ្តាថ្នាក់ បណ្តាផ្នែក ជាពិសេស ការចូលរួមលើសមរភូមិសាធារណមតិដ៏ស្រួចស្រាល់នាពេលបច្ចុប្បន្ន ក៏ដូចជាការពង្រឹងលទ្ធភាព បន្តវេននៅពេលអនាគត។

ឯកឧត្តមក៏បាន ផ្តាំផ្ញើ ក៏ដូចជាផ្ដល់នូវអនុសាសន៍ ល្អៗចំនួន៥ ចំណុច ដើម្បីអោយសិក្ខាកាម យកទៅអនុវត្តក្នុងនាម មន្ត្រីគណបក្ស ក៏ដូចជាយុវជនគណបក្សដែលជាអ្នកជំនាន់ក្រោយ និងបានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា សិក្ខាកាមយើងបានទទួលធាតុចូល ថ្មីបន្ថែម ហើយនឹងខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុរួមរបស់ គណបក្សផង និងម៉្យាងក៏ជាកិត្តិយសរបស់ខ្លួនផ្ទាល់ផងដែរ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm