UN៖ ព្យុះខ្សាច់ និងធូលី ប៉ះពាល់ដល់មនុស្ស ៣៣០លាននាក់ ដោយសារបម្រែបម្រួលអាកាសធាតុ

2025/07/13 11:26:13 pm        90

របាយការណ៍ថ្មីមួយរបស់អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិ បានរកឃើញថា ព្យុះខ្សាច់ និងព្យុះធូលី កំពុងតែនាំឱ្យមាន "ការស្លាប់មុនអាយុ" ដោយសារបម្រែបម្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរ ដែលមានមនុស្សជាង ៣៣០លាននាក់ក្នុង ១៥០ប្រទេស បានរងផលប៉ះពាល់។

អគ្គលេខាធិការ WMO លោកស្រី Celeste Saulo បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក្នុងមហាសន្និបាតអង្គការសហប្រជាជាតិUNGA ថា ព្យុះខ្សាច់ និងធូលី មិនមែនគ្រាន់តែមានន័យថា “បង្អួចកខ្វក់ និងផ្ទៃមេឃអាប់អួរនោះទេ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះប៉ះពាល់ដល់សុខភាព និងគុណភាពជីវិតរបស់មនុស្សរាប់លាននាក់ ហើយត្រូវចំណាយអស់រាប់លានដុល្លារ តាមរយៈការរំខានដល់ការដឹកជញ្ជូនតាមផ្លូវអាកាស និងដីគោក លើវិស័យកសិកម្ម និងការផលិតថាមពលពន្លឺព្រះអាទិត្យ"។

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Philemon Yang បាននិយាយថា ភាគល្អិតខ្យល់ពីព្យុះទាំងនេះរួមចំណែកដល់ការស្លាប់មុនអាយុចំនួន ៧លាននាក់ ជារៀងរាល់ឆ្នាំ ដោយបន្ថែមថា ព្យុះក៏បង្កជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង និងកាត់បន្ថយទិន្នផលដំណាំរហូតដល់ ២៥% ដែលបង្កឱ្យមានភាពអត់ឃ្លាន និងការធ្វើអន្តោប្រវេសន៍ចាកចេញពីប្រទេសកំណើត។

លោកស្រី Laura Paterson តំណាងអង្គការសហប្រជាជាតិរបស់ WMO បានប្រាប់ UNGA ថា "ប្រហែល ២ពាន់លានតោននៃធូលីត្រូវបានបញ្ចេញជារៀងរាល់ឆ្នាំ ស្មើនឹងទំហំ ៣០០ដងនៃពីរ៉ាមីត Giza របស់អេហ្ស៊ីប។ លោកស្រី Paterson បន្ថែមថា ជាង ៨០% នៃធូលីរបស់ពិភពលោកបានមកពីវាលខ្សាច់នៅអាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា ប៉ុន្តែព្រឹត្តិការណ៍នេះមានឥទ្ធិពលជាសកល ដោយសារតែភាគល្អិតអាចធ្វើដំណើរបានរាប់រយ និងរាប់ពាន់គីឡូម៉ែត្រឆ្លងកាត់ទ្វីប និងមហាសមុទ្រ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm