អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើផ្សារហ្កាហ្សានិងទីតាំងផ្តល់ទឹកខណៈអ្នកស្លាប់កើនលើសពី៥៨.០០០នាក់

2025/07/14 07:11:04 pm        250

កងកម្លាំងអ៊ីស្រាអែលបានបន្តវាយលុកតំបន់ហ្កាហ្សា ដោយបានវាយប្រហារលើទីផ្សារដ៏មមាញឹកមួយកន្លែងនិងទីតាំងចែកចាយទឹក ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៩៥នាក់ ខណៈចំនួនអ្នកស្លាប់ដោយសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ៊ុមព័ទ្ធមួយនេះបានលើសពី៥៨.០០០នាក់។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីផ្សារទីក្រុងហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់១៧នាក់កាលពីថ្ងៃអាទិត្យរួមទាំងវេជ្ជបណ្ឌិតដ៏លេចធ្លោម្នាក់ លោក Ahmed Qandil។ នៅក្នុងជំរំជនភៀសខ្លួន Nuseirat ភាគកណ្តាល ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល បានវាយប្រហារចំណុចចែកចាយទឹក បានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ ហើយយោងតាមប្រភពព័ត៌មានពីគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះ៧នាក់ជាកុមារដែលបានមកតម្រង់ជួរដើម្បីប្រមូលទឹកប្រើប្រាស់ ខណៈយ៉ាងហោចណាស់១៧នាក់ផ្សេងទៀតបានរងរបួស។

យោធាអ៊ីស្រាអែលពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនៅទីផ្សារទីក្រុងហ្កាហ្សានោះទេ ប៉ុន្តែបាននិយាយថា ការវាយប្រហាររបស់ខ្លួនលើជំរំNuseirat គឺសំដៅលើអ្នកប្រយុទ្ធប៉ាឡេស្ទីន ហើយវាបានងាកចេញពីគោលដៅដោយសារតែកំហុសបច្ចេកទេស។ លោកស្រី Jessica Dorsey រដ្ឋអាជ្ញាអន្តរជាតិ និងជាជំនួយការសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Utrecht ក្នុងប្រទេសហូឡង់ បានចោទសួរពីការអះអាងរបស់អ៊ីស្រាអែល និងនិយាយថា យោធាអ៊ីស្រាអែល ពុំមានវិធានការគ្រប់គ្រាន់ដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សានោះទេ។

លោកស្រីនិយាយថា «កំហុសជាច្រើនកើតឡើងនៅក្នុងសង្គ្រាម ប៉ុន្តែនៅចំណុចជាក់លាក់មួយ គឺការធ្វើឲ្យបាត់បង់អាយុជីវិតជនស៊ីវិល ដែលយើងបានឃើញក្នុងរយៈពេល២១ខែចុងក្រោយនេះ»។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm