ការស៊ើបអង្កេតមួយដោយអង្គភាពស៊ើបការណ៍ Sanad របស់សារព័ត៌មាន Al Jazeera បានរកឃើញថា ប្រតិបត្តិការកម្ទេចោលដែលត្រូវបានធ្វើឡើងដោយអ៊ីស្រាអែលនៅក្នុងក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ត្រូវបានបង្កើនយ៉ាងខ្លាំង។

ក្រសួងការពារជាតិរបស់អ៊ីស្រាអែលបានប្រកាសពីផែនការជម្លៀសមនុស្ស៦០០.០០០នាក់ចូលទៅទីក្រុងនេះ ជាអ្វីដែលអ្នកសង្កេតការណ៍និយាយថានឹងជា «ជំរំប្រមូលផ្តុំ» នៅក្នុងតំបន់នៅហ្កាហ្សាភាគខាងត្បូង ដោយមានផែនការពង្រីកទៅដល់ប្រជាជនទាំងមូលនៅតំបន់ហ្កាហ្សា។

ការវិភាគរបស់ អង្គភាព Sanad លើរូបភាពផ្កាយរណបរហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បង្ហាញពីចំនួនអគារដែលត្រូវបានកម្ទេចចោលនៅក្រុង Rafah កើនឡើងដល់ប្រហែល២៨.៦០០កន្លែង កើន ពី១៥.៨០០កន្លែងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ។
នេះមានន័យថាអគារប្រហែល១២.៨០០កន្លែង ត្រូវបានបំផ្លាញនៅចន្លោះដើមខែមេសា និងដើមខែកក្កដា ជាការបង្កើនល្បឿនគួរឱ្យកត់សម្គាល់ក្នុងការកម្ទេច ដែលស្របពេលជាមួយនឹងការជំរុញថ្មីរបស់អ៊ីស្រាអែលចូលទៅក្នុងទីក្រុង Rafah ដែលបានចាប់ផ្តើមនៅចុងខែមីនា ឆ្នាំ២០២៥។