ការផ្គត់ផ្គង់រ៉ែសំណង់គ្រប់ប្រភេទនៅកម្ពុជា បានឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់

2025/07/14 09:50:34 pm        176

ការផ្គត់ផ្គង់រ៉ែសំណង់គ្រប់ប្រភេទនៅកម្ពុជា បាន​និង​កំពុង​ឆ្លើយ​តប​ និង​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​បាន​គ្រប់​គ្រាន់ ជាពិសេសការផ្គត់ផ្គង់ ស៊ីម៉ង់ត៍ ខណៈកម្ពុជាមានរោងចក្រកំពុងដំណើរការ និង​ការ​បង្កើតថ្មីៗបន្ថែមទៀត ដែលនឹងអាចធ្វើឱ្យកម្ពុជានាំពេញវិស័យនាពេលអនាគត់។

ឯកឧត្តម យស់ មុនីរ៉ាត់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លើក​ឡើង​នៅ​ក្នុង​ការ​អញ្ជើញ​ជា​វាគ្មិន​ ស្តីពីធនធានរ៉ែ ការកែច្នៃ និងការផ្គត់ផ្គង់រ៉ែគ្រប់ប្រភេទនៅលើទីផ្សារ នេះថា ជុំវិញ​ធន​ធាន​រ៉ែ​នេះ​, ក្រសួងរ៉ែ និងថាមពល បានបង្កើតនូវគោលនយោបាយធនធានរ៉ែ ឆ្នាំ២០១៨-២០២៨ ដោយ​គោលនយោបាយនោះ បានជំរុញឱ្យមានការប្រើប្រាស់វត្ថុធាតុដើម ដែល​មាន​នៅ​ក្នុង​ស្រុក​ឱ្យ​អស់​លទ្ធភាព ដើម្បីជំនួសការនាំចូល ក្នុងនោះក្រៅពីថ្មអារ កម្ពុជានូវមាន​រ៉ែ​សំណង់​ជា​ច្រើន​ប្រភេទ​ដូចជា ខ្សាច់សំណង់ ថ្មសំណង់ និងស៊ីម៉ង់ត៍ជាដើម ដែលជាឆ្អឹងខ្នងយ៉ាងសំខាន់ ទ្រ​ទ្រង់​ដល់​ការ​អភិវឌ្ឍនៃប្រទេសជាតិយើង តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និង​បម្រើ​សេចក្តី ត្រូវការផ្សេងៗនៅក្នុងទីផ្សារទូទៅ។

ចំណែកវិស័យស៊ីម៉ងត៍, ឯកឧត្តម លើកឡើងឱ្យដឹងថា បច្ចុប្បន្ន​កម្ពុជា​មាន​រោង​ចក្រ​ស៊ីម៉ង់​ត៍​កំពុង​ដំណើរ​ការ​ចំនួន ៥ កន្លែង ដែល អាចផលិតស៊ីម៉ង់ត៍បានចំនួនពី ៩ ទៅ ១០ លានតោន ក្នុងមួយ​ឆ្នាំ ​ហើយថ្មីៗនេះកម្ពុជាទទួលរោងចក្រស៊ីម៉ង់ត៍បង្កើតថ្មីមួយកន្លែងទៀត នៅក្នុងស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ នាពេលកន្លងមកនេះដែរ ក្រសួងរ៉ែ និងថាមពល បានផ្តល់​អាជ្ញា​បណ្ណ​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ង់មួយ កន្លែងទៀត នៅក្នុងខេត្តក្រចេះ ដែលរោងចក្រនោះ​មា​ន​សមត្ថ​ភាព​ផលិត​ក្នុង​រង្វង់ ២លានតោនក្នុងមួយឆ្នាំ។ ជាសរុប, បន្ទាប់ពីរោងចក្រ ថ្មីៗនេះដាក់ឱ្យដំណើរការ ផលិត​ផល​ស៊ីម៉ង់នៅកម្ពុជានឹងមានកំណើនកើនឡើងបន្ថែមទៀត អាចឆ្លើយតបដល់ការនាំចេញផងដែរ។

ទាក់ទងការផ្គត់ផ្គង់វិញ, ឯកឧត្តម យស់ មុនីរ៉ាត់ បន្ថែមឱ្យដឹងថា ជុំវិញវិស័យស៊ីម៉ង់ត៍ ថ្មីៗ​នេះ​សមាគម​ឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានស្នើមកក្រសួងរ៉ែ និងថាមពល ហើយនិងដាក់​ទៅ​ជូន​រាជ​រដ្ឋាភិបាល អំពីការធ្លាក់ចុះផលិតកម្មស៊ីម៉ង់ត៍ ក្នុងគោលបំណងដើម្បីជួយទប់ ស្កាត់​ការ​នាំ​ស៊ីម៉ង់ត៍​នាំ​ចូលពីក្រៅប្រទេស និងការផ្អាកផ្តល់អាជ្ញារបណ្ណដល់រោងចក្រស៊ីម៉ង់ត៍ថ្មីៗបន្ថែមទៀត ដើម្បី​ផ្តល់ឱកាសដល់កិច្ច ដំណើររោងចក្រក្នុងស្រុក ផលិតនិងផ្គត់​ផ្គង់​ឆ្លើយ​តប​ទៅ​និង​តម្រូ​វ​ការ​ទីផ្សារ​ក្នុង​ស្រុកជាក់ស្តែង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm