លោក Trump គ្រោងធ្វើទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរមិនធ្លាប់មានពីមុនមកទៅចក្រភពអង់គ្លេស ក្នុងខែកញ្ញា

2025/07/14 10:11:04 pm        225

ព្រះបរមរាជវាំង បាក់ឃីងហែម (Buckingham) របស់ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃចន្ទ (១៤ កក្កដា) នេះថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរដែលមិនធ្លាប់មានពីមុនមក ទៅកាន់ចក្រភពអង់គ្លេស ចន្លោះថ្ងៃទី១៧ និង ១៩ ខែកញ្ញា ខាងមុខនេះ ដោយត្រូវអនុញ្ញាតឱ្យចូលគាល់ព្រះមហាក្សត្រ ឆាលស៍ទី២ និងម្ចាស់ក្សត្រី ខាមីឡា នៅក្នុងវិមាន Windsor Castle។

ព្រះបរមរាជវាំងក៏បានបញ្ជាក់ថា លោក Trump ដែលជាអ្នកគាំទ្រពូជពង្សរាជវង្ស ជាពិសេសលើរបបរាជានិយម នឹងត្រូវអមដំណើរដោយភរិយារបស់លោក គឺស្រ្តីទីមួយ លោកស្រី Melania Trump ក្នុងអំឡុងពេលទស្សនកិច្ច ៣ថ្ងៃនោះ។

គម្រោងទស្សនកិច្ចនេះគឺជារឿងមិនធ្លាប់មានពីមុនមក ដោយពុំមានប្រធានាធិបតីអាមេរិករូបណាម្នាក់ត្រូវបានអញ្ជើញឱ្យធ្វើទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរបែបនេះទេ។ កាលពីមុន លោក Trump បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងឆ្នាំ២០១៩ អំឡុងពេលអាណត្តិដំបូងរបស់លោក។

លិខិតអញ្ជើញសម្រាប់ដំណើរទស្សនកិច្ចលើកទីពីរពីព្រះមហាក្សត្រចក្រភពអង់គ្លេសនេះ ត្រូវប្រគល់ដោយផ្ទាល់តាមរយៈលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក្នុងខែកុម្ភៈ អំឡុងពេលកិច្ចប្រជុំនៅសេតវិមាន។ បន្ទាប់ពីអានលិខិតអញ្ជើញនោះ លោក Trump និយាយថា នេះជា "កិត្តិយសខ្ពង់ខ្ពស់ណាស់" ហើយហាក់ដូចជារីករាយជាពិសេស ដោយការពិតដែលថាលោកនឹងស្នាក់នៅវិមាន Windsor Castle ដ៏ខ្ពង់ខ្ពស់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm