អាជ្ញាធរឃើដស៊ីរី អំពាវនាវជាថ្មីឲ្យមានស្វ័យភាព បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងដាម៉ាស

2025/07/14 10:18:39 pm        381

អាជ្ញាធរឃើដរបស់ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ បានអំពាវនាវម្តងទៀតដល់ប្រព័ន្ធរដ្ឋាភិបាល ដែលរក្សាវិសាលភាពនៃស្វ័យភាពជាក់ស្តែងរបស់ពួកគេ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីក្រុងដាម៉ាស បានបដិសេធ «ទម្រង់ណាមួយ» នៃវិមជ្ឈការ។

លោក Mazloum Abdi នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាកងទ័ពពិតប្រាកដរបស់រដ្ឋបាលឃើដ និងប្រធានាធិបតីបណ្តោះអាសន្នលោក Ahmed Al-Sharaa បានចាប់ផ្តើមកិច្ចព្រមព្រៀងមួយកាលពីខែមីនា ដើម្បីធ្វើសមាហរណកម្មស្ថាប័នឃើដ ទៅក្នុងរដ្ឋ ប៉ុន្តែការអនុវត្តនៃការធ្វើសមាហរណកម្មនេះ ត្រូវបានរារាំងដោយភាពខុសគ្នារវាងភាគីទាំងពីរ។

អ្នកទាំងពីរ បានជួបគ្នាម្តងទៀតកាលពីថ្ងៃពុធ ដោយមានវត្តមានរបស់បេសកជនអាមេរិក ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដែលជាប់គាំង ប៉ុន្តែបន្ទាប់ពីនោះ ទីក្រុងដាម៉ាស បានអះអាងឡើងវិញនូវការប្រឆាំងរបស់ខ្លួនចំពោះ«ទម្រង់នៃការបែងចែក ឬសហព័ន្ធណាមួយ» ហើយបានអំពាវនាវឲ្យយុទ្ធជននៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី( SDF) ត្រូវបានដាក់បញ្ចូលទៅក្នុងជួរកងទ័ព។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ រដ្ឋបាលឃើដបានអំពាវនាវឲ្យមាន «ប្រព័ន្ធប្រជាធិបតេយ្យពហុនិយម យុត្តិធម៌សង្គម សមភាពយេនឌ័រ និងរដ្ឋធម្មនុញ្ញដែលធានាសិទ្ធិនៃសមាសធាតុទាំងអស់»នៃសង្គម។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«ស៊ីរីបានរងទុក្ខអស់ជាច្រើនទសវត្សរ៍ពីប្រព័ន្ធកណ្តាលដែលផ្តាច់មុខអំណាច និងទ្រព្យសម្បត្តិ គាបសង្កត់ឆន្ទៈក្នុងស្រុក និងអូសទាញប្រទេសនេះ ឲ្យធ្លាក់ក្នុងវិបត្តិជាបន្តបន្ទាប់»។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm