កុមារជិត ៧០នាក់ បានស្លាប់ ដោយសារភាពអត់ឃ្លាន នៅតំបន់ហ្កាហ្សា ចាប់តាំងពីខែមីនា

2025/07/14 03:25:26 pm        73

អាជ្ញាធរហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានកុមារចំនួន ៦៧នាក់ បានស្លាប់ ដោយសារភាពស្រេកឃ្លាន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែមីនា នៅពេលដែលអ៊ីស្រាអែល បានផ្អាកជំនួយមនុស្សធម៌ ដល់តំបន់នេះ។

ពួកគេបាននិយាយថា៖«ចំនួនកុមារដែលបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ បានកើនឡើងដល់ ៦៧ នាក់។ ក្រៅពីនោះ កុមារជាង ៦៥០.000នាក់ ដែលមានអាយុក្រោម ៥ឆ្នាំ ទំនងជាប្រឈមនឹងភាពអត់ឃ្លាន នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

យោងតាមក្រសួងសុខាភិបាលនៃដែនដីនេះ ចំនួនអ្នកស្លាប់សរុបពីអរិភាពនៅហ្កាហ្សា ចាប់តាំងពីខែតុលាឆ្នាំ ២០២៣ បានកើនឡើងដល់ ៥៧.៨៨២នាក់ ជាមួយនឹងមនុស្ស ១៣៨.០៩៥នាក់ បានរងរបួស។ ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ មនុស្សចំនួន ៥៩នាក់ បានស្លាប់ និង ២០៨នាក់ទៀត បានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

កាលពីថ្ងៃទី០២ ខែមីនា អ៊ីស្រាអែលបានផ្អាកជំនួយមនុស្សធម៌ដល់តំបន់ងហ្កាហ្សាស្ទ្រីប ហើយបានបិទច្រកត្រួតពិនិត្យទាំងអស់។ នៅថ្ងៃទី ១៨ ខែមីនា អ៊ីស្រាអែលបានបន្តធ្វើអរិភាព នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយបានធ្វើការវាយប្រហារជាបន្តបន្ទាប់ លើគោលដៅរបស់ក្រុមហាម៉ាស ដូច្នេះបានបញ្ចប់បទឈប់បាញ់ដែលមាននៅក្នុងទឹកដីនេះ ចាប់តាំងពីខែមករា ឆ្នាំ ២០២៥។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានពន្យល់ពីការសម្រេចនេះ ដោយការបដិសេធរបស់ហាម៉ាសលើសំណើដែលបានធ្វើឡើង បន្ទាប់ពីការពិភាក្សាជាមួយបេសកជនអាមេរិក លោក Steve Wit។  ការិយាល័យនេះ បានអះអាងថា គោលដៅនៃប្រតិបត្តិការនេះ គឺដើម្បីដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលទាំងអស់។

អត្ថបទដែលទាក់ទង

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
2025/07/14 08:42:52 pm        1
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
2025/07/14 08:33:24 pm        1
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
2025/07/14 08:18:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ

2025/07/14 08:42:52 pm
​មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
2025/07/14 08:33:24 pm
​ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
2025/07/14 08:18:28 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
2025/07/14 08:17:27 pm
​អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
2025/07/14 07:28:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/14 01:47:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/14 01:26:35 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am