សប្ដាហ៍ទី២៣ នៅផ្លូវថ្មើរជើងចតុមុខ មានការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ដែលជារឿងបុរាណរបស់ខ្មែរនាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម

2025/07/14 03:29:31 pm        262

ភ្នំពេញ៖ នៅផ្លូវថ្មើរជើងចតុមុខ កាន់តែល្បីល្បាញនៅសប្ដាហ៌ទី២៣នេះ ដោយមាន​ការ​សម្ដែង​ល្ខោន​បាសាក់​រឿង «តេជោមាស តេជោយ៉ត» ធ្វើឱ្យប្រជាពលរដ្ឋយ៉ាង​ច្រើន​កុះករ​នាំគ្នា​ទស្សនា​ទោះ​បី​នៅ​ថ្ងៃអាទិត្យនេះមានភ្លៀងរលឹមយ៉ាងណាក្ដី តែតំណក់ទឹក​ភ្លៀង​មិន​បាន​រារាំង​ប្រជា​ពលរដ្ឋ​ដែលទៅលេងកម្សាន្តនៅផ្លូវថ្មើរជើងនោះទេ។

នារាត្រីថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង​លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញ​ចូល​រួម​ទស្សនា​ល្ខោនបាសាក់នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះរាជធានីភ្នំពេញក្រុមទី១ ដែល​ដឹក​នាំការ​សម្ដែង​ដោយលោក អុល សំអាង ហើយបានសម្តែងជារឿង «តេជោមាស តេជោយ៉ត» ដែល​ជា​រឿង​បុរាណរបស់ខ្មែរ នាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម។ រោងល្ខោន​រៀបចំ​នា​មាត់​ទន្លេ​ក្បែរទីតាំងរូបសំណាក់តេជោមាស តេជោយ៉ត ខាងមុខវត្តឧណ្ណាលោម ដោយ​នាំ​គ្នា​អង្គុយ​លើ​កន្ទេលស្លឹកត្នោតផ្ទាល់ដីមុខរោងល្ខោន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និង​លោក​ជំទាវ ព្រមទាំងក្រុមគ្រួសារបានទស្សនាការសម្តែងល្ខោនបាសាក់ បង្កើត​បាន​នូវ​ភាព​សប្បាយ​រីករាយ និងចូលរួមទស្សនាយ៉ាងជក់ចិត្តនាចុងសប្តាហ៍។

នៅក្នុងការសម្តែងរបស់ក្រុមល្ខោនបាសាក់ក្នុងសាច់រឿង «តេជោមាស តេជោយ៉ត» ជាសាច់​រឿង​មួយ​ឆ្លុះ​បញ្ចាំងពីភាពប៉ិនប្រសព្វ និងឈ្លាសវៃរបស់ព្រះមហាក្សត្រខ្មែរ និងមេទ័ព​ដ៏​អង់​អាច​របស់​ខ្មែរ​នា​សម័យនោះ ដែលបានធ្វើឱ្យកម្លាំងទ័ពបច្ចាមិត្តសៀម ដែលចង់ឈ្លាន​ពាន​គ្រប់​គ្រង​ដែន​នគរខ្មែរ ត្រូវវិនាសរត់ខ្ចាត់ខ្ចាយ និងកោតខ្លាចអំណាចឥទ្ធិពលព្រះមហាក្សត្រខ្មែរសម័យនោះ ពោល​ចន្លោះឆ្នាំ១៥៧៥ ដល់១៥៩៣។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះទៀតសោត ប្រទេស​ភូមិផង​របង​តែមួយរបស់ខ្មែរដដែលនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរឥតឈប់ឈរ រហូត​ចូល​មក​លប់​លួចបាញ់សម្លាប់ទាហានខ្មែរម្នាក់ក្នុងទឹកដីខ្មែរ ដែលហេតុការណ៍នេះ បានបង្ករ​ជា​ជម្លោះ​ព្រំដែន និងឈានដល់ការបិទច្រកទ្វារព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រហូត​ដល់បច្ចុប្បន្ន។

នៅក្នុងឈុតឆាក ដែលមេទ័ពអង់អាចរបស់ខ្មែរឈ្មោះ តេជោមាស និង តេជោយ៉ត ដែលជាគ្រូ និង​សិស្ស បានបណ្តេញពួកចោរសៀមឈ្លានពានអស់ពីដែននគរខ្មែរ ធ្វើឱ្យប្រជា​ពលរដ្ឋ​ដែល​ចូល​រួម​ទស្សនា ស្រែកហ៊ោ និងទះដៃអបអរសាទរយ៉ាងកងរំពង ដែលការណ៍នេះ បានបង្ហាញថា ប្រជា​ពលរដ្ឋខ្មែរ បានគាំទ្រពេញទំហឹងដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើចំណាត់ការទាំងការប្តឹងទៅតុលាការអន្តរជាតិ ICJ និងយន្ត​ការ​ទ្វេភាគី ព្រមទាំងបន្តលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុង​ត្រៀម​២៤​ម៉ោង​លើ​២៤​ម៉ោង​ក្នុង​ការ​ការ​ពារបូរណភាពទឹកដីនាព្រំដែនផងដែរ។

ការសម្តែងល្ខោនបាសាក់របស់ក្រុមសម្តែងលោក អុល សំអាង នាផ្លូវថ្មើរជើងចតុមុខ ត្រូវ​បាន​ឧបត្ថម្ភ​គាំទ្រ​ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យ​ពលរដ្ឋ​ដែល​កម្សាន្ត​នៅ​ផ្លូវថ្មើរជើងទទួលបានបទពិសោធន៍ថ្មីៗជារៀងរាល់សប្តាហ៍ មិនថាការសម្តែងខ្នាតតូច ឬ​ខ្នាតធំ ជាពិសេសរំលឹកដល់ទឹកចិត្ត និងការ​ស្នេហា​ជាតិ​របស់​ថ្នាក់​ដឹកនាំ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។

សូមបញ្ជាក់ថា ដំណើររឿង «តេជោមាស តេជោយ៉ត» ត្រូវបា​ន​កើត​ឡើង​នៅ​ក្នុង​សម័យ​ឧដុង្គ​ក្នុង​រជ្ជកាល​ព្រះបាទជ័យចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរ ស្ថិតនៅក្នុងការ​ទន្រ្ទាន​យាយីពីបរទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង និងចង់បង្ហាញពីវីរភាពរបស់បុព្វបុរសខ្មែរ ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាព្រះមហាក្សត្រ ក្នុងកិច្ចការពារបូរណភាពទឹកដី។ ក្នុង​រឿង​ល្ខោន​នោះដែរតួអង្គ តេជោយ៉ត បានប្រើយុទ្ធវិធីអូសប្ញស្សីបញ្ចាស់ចុង ដើម្បីរកខ្មាំងសត្រូវ និង​ជនបង្កប់ផ្ទៃក្រោយ ប្រើវិធីនេះ​ហើយ​ពួក​ជន់​បង្កប់​និង​សត្រូវ​ផ្ទៃ​ក្នុង​ត្រូវ​បាន​បង្ក្រា​ប​ទើប​ព្រះរា​ជា​ណា​ចក្រ​ខ្មែរសម័យនោះទទួលបានជ័យជំនះពីការឈ្លានពាន។ តេជោយ៉ត ជាតួអង្គតំណាង​ឱ្យ​មេ​ទ័ពខ្មែរ នៅសម័យឧដុង្គ ដែលមានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ ដែលទង្វើនេះជាគំរូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង។

លោក ហួត ហៃ អភិបាលរងរាជធានីបានលើកឡើងថា ផ្លូវថ្មើរជើងធ្វើល្អបាន៩៩%ហើយ នៅសល់១%ទៀតអាជ្ញាធរនឹងបន្តធ្វើឱ្យបានល្អប្រសើរថែមទៀត។ ទោះបីយ៉ាងណាការរៀបចំសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅលើផ្លូវថ្មើរជើងនៅតែជាចំណុចអាទិភាពដែលត្រូវយកចិត្តទុកដាក់បំផុត ពិសេសការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
2025/07/14 07:07:35 pm        1
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
2025/07/14 06:16:59 pm        1
លោកសាស្រ្តាចារ្យរង លូ លីឃាង អញ្ជើញសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង
2025/07/14 06:10:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ

2025/07/14 08:42:52 pm
​មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
2025/07/14 08:33:24 pm
​ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
2025/07/14 08:18:28 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
2025/07/14 08:17:27 pm
​អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
2025/07/14 07:28:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/14 01:47:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/14 01:26:35 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am