ឯកឧត្តម ប្រាក់ សុខុន៖​ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា សំដៅស្វែងរកផលប្រយោជន៍ជូនអាស៊ាន សន្តិភាពតំបន់ និងមីយ៉ាន់ម៉ាទាំងមូល

2022/01/06 01:04:43 pm        693

ភ្នំពេញ៖ នៅថ្ងៃទី៧ខែមករាស្អែកនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា អមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូថ្នាក់ដឹក​នាំជាន់ខ្ពស់ទៅកាន់​ប្រទេសមីយ៉ាន់នោះ មិនមែនធ្វើឡើងដើម្បី​គាំទ្រ​របប​យោធា​នៅ​ប្រទេសមីយ៉ាន់ម៉ានោះទេ ពោល​គឺធ្វើដើម្បីនាំ​សន្តិភាព​ជូនប្រទេសមីយ៉ាន់ម៉ា។

ក្នុងពិធីជួបសំណេះសំណាលទ័ពមួកខៀវកម្ពុជា ត្រៀម​បញ្ជូន​បំពេញបេសកកម្មរក្សា​សន្តិភាព​នៅ​ប្រទេសលីបង់​ និងសាធារណៈអាហ្វ្រឹកកណ្តាល ​នៅអគារមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី៦ ខែមករានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ​នៅពេលនេះបើទោះ កម្ពុជា ទទួល​ការ​ថ្កោលទោស​ និង​មាន​ការ​រិះគន់​ខ្លាំង​បែបណាក៏ដោយ ក៏ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​នៅតែទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលដៅ ដើម្បីស្វែង​រកផល​ប្រយោជន៍ជូនអាស៊ាន សន្តិភាពនៅក្នុងតំបន់ ​ដើម្បីផលប្រយោជន៍ប្រទេសមីយ៉ាន់ម៉ា និង​ផលប្រយោជន៍ប្រជាជនមីយ៉ាន់ម៉ាទាំងមូល។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជា ​ជួយស្វែងរកសុខសន្តិភាព​ប្រទេស​មីយ៉ាន់ម៉ានេះ ​យើងធ្វើឡើងក៏មិនមែនស្វែងរកផលប្រយោជន៍​ខាងនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ ​យកគុណសម្បត្តិ ​កេរ្តិ៍ឈ្មោះ​ណានោះទេ។

រដ្ឋមន្ត្រីក្រសួងការបរទេសការបទេសកម្ពុជា​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ការជួយ​ប្រទេសមីយ៉ាន់ម៉ា​ នោះ ​គឺធ្វើឡើងដោយសារតែ កម្ពុជា ក៏ជាប្រទេសធ្លាប់ឆ្លងកាត់​របប​សោកនាដកម្ម​នេះ ហើយកម្ពុជាក៏បានមើលឃើញថា​ ស្ថានភាពនៅមីយ៉ាន់ម៉ា វាមាន​គ្រឿង​ផ្សំ​គ្រប់គ្រាន់​ ដែលអាចបង្កចេញជា​សង្គ្រាម​ស៊ីវិល​មួយបាន ​ដោយសារស្ថានភាពនោះគឺ​មាន​ឈ្នាន់​អន្តរាគមន៍​ពីក្រៅ ​ដែល​មានផ្តល់ជា​អាវុធសំភារៈនានា និង​មាន​ការ​អំពាវនាវ​ឲ្យ​ធ្វើ​បដិវត្ត​ទូទាំង​ប្រទេស​ក៏មាន ​ហើយ​ការ​លប​បាញ់​សម្លាប់​ក៏​កើត​មាន​សឹង​តែ​រាល់​ថ្ងៃដែរ៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm