អធិការបតីអាល្លឺម៉ង់ និយាយថា ស្ថានភាពនៅតំបន់ហ្កាហ្សា គឺមិនអាចទទួលយកបានឡើយ

2025/07/14 10:58:33 pm        49

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សា  ស្ទ្រីប គឺមិនអាចទទួលយកបានឡើយ ដោយបន្ថែមថា លោកមិនសប្បាយចិត្តនឹងសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងតំបន់នេះ អស់រយៈពេលជាច្រើនសប្តាហ៍។

លោក Merz បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ARD ថា៖«ខ្ញុំមិនចូលចិត្តអ្វី ដែលរដ្ឋា   ភិបាលអ៊ីស្រាអែល បានធ្វើនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប អស់រយៈពេលជាច្រើនសប្តាហ៍ហើយនោះ»។ លោកបាននិយាយថា លោកបានពិភាក្សាអំពីស្ថានភាពនេះ ជាច្រើនលើករួចហើយ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រា   អែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

«ខ្ញុំសង្ឃឹមថា ពួកយើង អឺរ៉ុប រួមជាមួយនឹងពលរដ្ឋអាមេរិក នឹងអាចស្វែងរកដំណោះស្រាយមួយ ដែលនៅទីបំផុត នឹងនាំទៅរកដំណោះស្រាយរដ្ឋពីរ [ចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល]»។

លោក បានលើកឡើងថា ប៉ាឡេស្ទីនមានសិទ្ធិទៅកន្លែង ដែលពួកគេអាចរស់នៅបាន។ លោក Merz បានសន្និដ្ឋានថា៖«ស្ថានភាពបច្ចុប្បន្ននៅតំបន់ហ្កាហ្សាស្ទ្រីប គឺមិនអាចទទួលយកបានទេ»។

នៅថ្ងៃទី ១៨ ខែឧសភា អ៊ីស្រាអែល បានចាប់ផ្តើមអរិភាពនៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលជាផ្នែកមួយនៃប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំគឺ Gideon's Chariots ជាមួយនឹងគោលដៅនៃការកម្ចាត់ក្រុមហាម៉ាសជាចុងក្រោយ និងការដោះលែងថ្នូរអ៊ីស្រាអែលទាំងអស់ ដែលស្ថិតនៅក្នុងទឹកដីនេះ។ លោក បេនចាមីន បាននិយាយថា បន្ទាប់ពីប្រតិបត្តិការនោះមក កងទ័ពគ្រោងនឹងគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីបទាំងមូល។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm