លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី ប្រគេនទានព្រះវស្សា​ ទេយ្យទាន​ និងបច្ច័យជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៩វត្ត

2025/07/14 11:51:51 pm        410

ខេត្តព្រះវិហារ៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយក្រុមគ្រូពេទ្យ TYDA និង​ការប្រគល់អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិ​ព្រឹទ្ធប​ណ្ឌិត​ជូន​ដល់​យោធ​ភូមិ​ភាគ​ទី​១ និងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហាររួចមក លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសក​ជន​ពិសេស​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និង​លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុត្រា-បុត្រី បានមានសទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុ​ទ្ធ​សាសនា ប្រគេនទានព្រះវស្សា​ ទេយ្យទាន​ ក៏ដូចជាបច្ច័យ ជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៩​វត្ត (ស្រុកប្រាសាទបល្ល័ង្កចំនួន ២៧វត្ត, ស្រុករវៀងចំនួន ១វត្ត និងស្រុកជាំក្សាន្តចំនួន ១វត្ត)។ បច្ច័យ និងទេយ្យទានដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ា បណ្ឌិត និងលោកជំទាវ អ្នកឧកញ៉ា សម្រាប់​ក្នុង ១វត្ត រួមមាន៖ បច្ច័យទ្រទ្រង់ចង្ហាន់ព្រះសង្ឃក្នុងវត្ត, បច្ច័យបួន, សាដក, ទៀន​ព្រះ​វស្សា, អង្ករផ្ការំដួល, ទឹកដោះគោខាប់, ត្រីខកំប៉ុង, ផ្លែឈើ និងទឹកត្រចៀកកាំ ព្រមទាំងទេយ្យ​ទាន​ជា​ច្រើនមុខទៀត។ ក្នុងនោះដែរ លោកអាចារ្យ ២៩ នាក់ ដែលអញ្ជើញមកពីតាមវត្តនីមួយៗ ក្នុងម្នាក់ៗ​ទទួលបានថវិកា ២០០.០០០ រៀល។

បន្ថែមលើវត្តទាំង ២៩ ខាងលើ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ លោកអ្នកឧកញ៉ា បណ្ឌិត និង លោកជំទាវ អ្នកឧកញ៉ា ក៏បានរៀបចំបច្ច័យ និងទេយ្យទានសម្រាប់ព្រះសង្ឃចំនួន ៤វត្ត ស្ថិតនៅក្នុងស្រុកកណ្ដាល ខេត្តកណ្ដាលផងដែរ។

សូមបញ្ជាក់ជូនផងដែរថា សរុបការចំណាយលើបច្ច័យ ទេយ្យទាន និងចំណាយ​ផ្សេង​ៗ​ក្នុង​ពិធី​ប្រគេន​ទាន​ព្រះ​វស្សា​នេះ អស់ថវិកាប្រមាណ ២០០.០០០.០០០​ រៀល។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        89
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        187
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm