រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ជំរុញអាមេរិក លើផ្នែកការផ្គត់ផ្គង់អាវុធ និងការដាក់ពង្រាយមីស៊ីល

2025/07/14 11:59:17 pm        128

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ (ទី១៤ ខែកក្កដា) នេះ ដោយលោកនឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ដើម្បីស្វែងរកភាពច្បាស់លាស់ អំពីការផ្គត់ផ្គង់អាវុធអាមេរិកដល់អ៊ុយក្រែន ផែនការដាក់ពង្រាយមីស៊ីល និងកម្រិតនៃវត្តមានកងទ័ពអាមេរិក នាពេលអនាគត នៅអឺរ៉ុប។

លោក Pistorius ទំនងជាទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ខណៈដែលប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប ថ្មីៗនេះ បានលេចមុខឡើងក្នុងនាមជាតួអង្គដ៏សំខាន់ ក្នុងការពង្រីកបន្ថែមយោធាដ៏ធំបំផុតរបស់អង្គការណាតូ (NATO) គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់ បន្ទាប់ពីបានចំណាយក្នុងកម្រិតទាបលើវិស័យការពារជាតិអស់ជាច្រើនទសវត្សរ៍។

អំឡុងកិច្ចប្រជុំជាមួយលោក Hegseth នៅឯមន្ទីរបញ្ចកោណ លោក Pistorius នឹងពិភាក្សាអំពីការផ្តល់ជូនរបស់ទីក្រុងប៊ែរឡាំង ក្នុងការបង់ប្រាក់ទិញប្រព័ន្ធការពារដែនអាកាសអាមេរិក Patriot សម្រាប់អ៊ុយក្រែន ជាសំណើមួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយអធិការបតី លោក Friedrich Merz កាលពីសប្តាហ៍មុន បន្ទាប់ពីការពិភាក្សាឯកជន មិនជោគជ័យ ក្នុងការទទួលបានការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោន។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងបញ្ជូនមីស៊ីល Patriot ទៅអ៊ុយក្រែន។ លោក Trump មិនបានផ្តល់ចំនួនឲ្យដឹងឡើយ ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាមេរិកនឹងត្រូវទទួលបានការសងត្រលប់វិញដោយសហភាពអឺរ៉ុប សម្រាប់ការចំណាយលើប្រព័ន្ធការពារនេះ។

ប្រទេសអាឡឺម៉ង់បានផ្ដល់ប្រព័ន្ធការពារ Patriot ចំនួន ៣គ្រឿងរួចហើយឲ្យទីក្រុងគីវ ខណៈដែលអ៊ុយក្រែនប្រឈមនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតមួយចំនួនរបស់រុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm