ការសិក្សា៖ AI កំពុងបង្ហាញសញ្ញាកាត់បន្ថយឱកាសការងារ នៅចក្រភពអង់គ្លេស

2025/07/15 12:57:45 am        101

ការសិក្សាមួយបានរកឃើញថា ធុរកិច្ចនៅក្នុងប្រទេសអង់គ្លេស កំពុងធ្លាក់ចុះនូវការជួលបុគ្គលិកធ្វើការ ដែលទំនងជាប៉ះពាល់ដោយសារវត្តមានរបស់បញ្ញាសិប្បនិម្មិត (AI) ដោយបានលើកឡើងពីបច្ចេកវិទ្យាថ្មី ដែលកំពុងធ្វើឲ្យធ្លាក់ចុះខ្លាំងទៅៗ នៅក្នុងទីផ្សារការងាររបស់ប្រទេសនេះ។

ការវិភាគរបស់ក្រុមហ៊ុន McKinsey & Co បានរកឃើញថា ការជ្រើសរើសបុគ្គលិកបានធ្លាក់ចុះនៅទូទាំងវិស័យជាច្រើន នៅក្នុងប្រទេសអង់គ្លេស ដោយសារនិយោជកកាត់បន្ថយការចំណាយ នៅចំពោះមុខការមានកំណើនសេដ្ឋកិច្ចយឺត និងអត្រាការខ្ចីប្រាក់ខ្ពស់ ដោយចំនួនសរុបនៃការប្រកាសការងារ តាមប្រព័ន្ធអ៊ីនធឺណិត បានធ្លាក់ចុះ ៣១ភាគរយ ក្នុងរយៈពេល ៣ខែដល់ខែឧសភា បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

ប៉ុន្តែបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ បានឲ្យដឹងថា វាមានការធ្លាក់ចុះបំផុត សម្រាប់ការងារដែលត្រូវបានគេរំពឹងថា នឹងមានការកែប្រែខ្លាំងដោយសារ AI សម្រាប់តួនាទីបែបនេះ ដូចជាការងារការិយាល័យផ្នែកបច្ចេកវិទ្យា ឬហិរញ្ញវត្ថុជាដើម ដោយបានធ្លាក់ចុះ ៣៨ភាគរយ ពោលគឺស្ទើរតែ ២ដងនៃការធ្លាក់ចុះដែលបានកើតឡើងនៅកន្លែងផ្សេង។

ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន McKinsey លោកស្រី Tera Allas បាននិយាយថា «ការរំពឹងទុកពីការកើនឡើងដ៏ច្រើននូវផលិតភាពនាពេលអនាគត ទោះបីជាមិនច្បាស់លាស់ក៏ដោយ ជាពិសេសនៅពេលដែលបច្ចេកវិទ្យា និងកម្មវិធីរបស់វា កាន់តែមានភាពល្អប្រសើរ កំពុងជំរុញឲ្យក្រុមហ៊ុនពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តកម្លាំងពលកម្មរបស់ពួកគេ និងផ្អាកសកម្មភាពជ្រើសរើសរបស់ពួកគេ»។

ការវិភាគរបស់ក្រុមហ៊ុន McKinsey បានបង្ហាញថា ការងារដែលត្រូវបានចាត់ទុកថា ប៉ះពាល់យ៉ាងខ្លាំងដោយសារ AI ពោលគឺមានន័យថា បច្ចេកវិទ្យាអាចជំនួសយ៉ាងហោចណាស់ការងារពាក់ព័ន្ធមួយចំនួន បានកត់ត្រាការធ្លាក់ចុះខ្លាំងបំផុត នៅក្នុងកន្លែងប្រកាសជ្រើសរើសបុគ្គលិក៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        3
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm