យោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទបាននិយាយថា មនុស្សយ៉ាងហោចណាស់៨៩នាក់បានស្លាប់ និងប្រហែល២០០នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេលពីរថ្ងៃចុងក្រោយក្នុងការប៉ះទង្គិចគ្នារវាងកងជីវពលDruze និងក្រុមកុលសម្ព័ន្ធ Bedouin ក្នុងខេត្ត Sweida ភាគខាងត្បូងប្រទេសស៊ីរី ។

ជាមួយគ្នានេះ អាជ្ញាធរការពារជាតិស៊ីរីនៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានដាក់ចំនួនអ្នកស្លាប់ត្រឹមតែជាង ៣០នាក់ និងរងរបួសប្រហែល១០០នាក់។
ដោយរុញការប៉ះទង្គិចគ្នាដែលរីកធំស្រាប់រួចទៅហើយឲ្យឈានដល់ការដួលរលំការគ្រប់គ្រងស្ថាប័ន អាជ្ញាធរការពារជាតិស៊ីរីបាននិយាយថា អង្គភាពយោធាពិសេសត្រូវបានដាក់ពង្រាយដើម្បីបំបែកក្រុមបះបោរ និងធានាបានផ្លូវជម្លៀសជនស៊ីវិល។

អាជ្ញាធរការពារជាតិបានជំរុញឱ្យមានការអត់ធ្មត់ ដោយបានព្រមានថា ការបន្តប្រយុទ្ធនឹងធ្វើឱ្យទុក្ខលំបាករបស់ជនស៊ីវិលកាន់តែធ្លាក់ចូលជ្រៅ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្តារស្ថិរភាពឡើងវិញ តាមរយៈប្រតិបត្តិការដែលត្រូវបានសម្របសម្រួលជាមួយកងកម្លាំងផ្ទៃក្នុង។
វីដេអូដែលចែករំលែកដោយបណ្តាញទូរទស្សន៍ចិនសកល (CGTN) បង្ហាញពីក្រុមអ្នកប្រយុទ្ធប្រដាប់អាវុធ បានប៉ះទង្គិចគ្នាកាលពីល្ងាចថ្ងៃចន្ទក្នុងខេត្ត Sweida ដោយការបាញ់តគ្នាយ៉ាងខ្លាំងរវាងភាគីជម្លោះ។