មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា នគរបាលនៅក្នុងប្រទេសអេស្ប៉ាញបានចាប់ខ្លួនមនុស្ស៩នាក់ និងបណ្ដាលឲ្យមនុស្ស៥នាក់រងរបួស ក្នុងពេលប៉ះទង្គិចគ្នា ពាក់ព័ន្ធនឹងអំពើហិង្សាប្រឆាំងជនអន្តោប្រវេសន៍នៅក្នុងទីក្រុង Torre Pacheco កាលពីចុងសប្តាហ៍មុន។
ការប៉ះទង្គិចគ្នាដ៏ហិង្សា ក៏បានផ្ទុះឡើងផងដែរ រវាងក្រុមស្តាំនិយមជ្រុល អ្នកស្រុក និងជនអន្តោប្រវេសន៍អាហ្វ្រិកខាងជើងកាលពីថ្ងៃសៅរ៍។

បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៩ ខែកក្កដាលើអ្នកស្រុកវ័យចំណាស់ម្នាក់នៅតាមដងផ្លូវ ដែលបាននិយាយថាម្នាក់ក្នុងចំណោមអ្នកវាយប្រហារនោះ គឺជាជនជាតិម៉ារ៉ុក ក្រុមស្តាំនិយមជ្រុលបានអំពាវនាវឱ្យមានអំពើហិង្សាប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងស្ថិតនៅតំបន់ Murcia ដែលមានប្រជាជនរស់នៅចំនួន ៣៥.០០០នាក់ នៃភាគអាគ្នេយ៍របស់ប្រទេសអេស្ប៉ាញ។
ចាប់ពីថ្ងៃសុក្រសប្ដាហ៍មុនមក មានអំពើហិង្សាបីយប់ ដែលក្រុមស្តាំនិយម និយាយថាជាការតាមប្រមាញ់ជនអន្តោប្រវេសន៍។
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថាមនុស្ស ៥នាក់បានរងរបួស ហើយសមាជិក ៩០ នាក់នៃកងកម្លាំងនគរបាលស៊ីវិល ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀត និងទប់ស្កាត់ក្រុមបង្កចលាចលស្តាំនិយម កុំឱ្យចូលទៅក្នុងទីក្រុងនេះ។
យោងតាមលោក Mariola Guevara Cava ប្រតិភូរដ្ឋាភិបាលកណ្តាលទៅកាន់តំបន់ដែលការប៉ះទង្គិចគ្នាបានកើតឡើង ឲ្យដឹងថា មនុស្ស៩ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរំខាននេះ៕

