សហគ្រាសម្ចាស់ជំនួញធំៗ មកពីតាមបណ្ដាខេត្ត រួមនឹងសិស្សនិស្សិតជិត៣០០នាក់ ចូលរួមវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រ "ប៥" របស់សហគ្រិនដើម្បីបម្លែងបញ្ហាឱ្យទៅជាឱកាស ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត

2025/07/15 06:39:38 pm        138

បន្ទាយមានជ័យ៖ សហគ្រាស អាជីវក ម្ចាស់ជំនួញធំៗមកពីតាមបណ្ដាខេត្ត រួមនឹងសិស្សនិស្សិតនៅក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រ "ប៥" របស់សហគ្រិនដើម្បីបម្លែងបញ្ហាឱ្យទៅជាឱកាស ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត ដើម្បីជាការចែករំលែកនូវគន្លឹះសំខាន់ៗដល់បណ្តាសហគ្រិនម្ចាស់ជំនួញសិស្សនិស្សិតបានយល់ ជុំវិញទីផ្សារ ការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី ដោយមានការចូលរួមឧកញ៉ា អ៊ឹង  វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្ត ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ជាវាគ្មិន កិត្តយស សិក្ខាកាម ជិត៣០០នាក់ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំក សាលាខេត្តបន្ទាយមានជ័យ នារសៀលថៃ្ងទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ។

ក្នុងនាមប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការ យកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្ត និងឯកឧត្តម បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប ព្រមទាំងសហការី ដែលបានសហការជាមួយ សភាពាណិជ្ជកម្មខេត្ត រៀបចំឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាស អាជីវករ ប្អូនៗនិស្សិត នាឱកាសនេះ។

លោកឧកញ៉ា បញ្ជាក់ថា គោលបំណងនៃអង្គសិក្ខាសាលា និងខ្លឹមសារនៃការធ្វើបទ បង្ហាញនានា ពិតជាអាចធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានក្នុងគំនិត និងការគិតគូជាថ្មីរបស់អ្នកចូលរួម ពិសេសជុំវិញទីផ្សារ ជុំវិញការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។

នាឱកាសនោះលោក លី សុវណ្ណារិទ្ធិ អភិបាល ខេត្ត ស្តីទី លើកឡើងថា សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទាំងនេះគឺជាមនុស្សដែលមានជំនាញនិង គំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើល ពីតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត នឹងនាំយកគំនិតថ្មីៗ ល្អៗ ទៅទីផ្សារ។

លោកបន្តថា សហគ្រិនដែលទទួលបានជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មត្រូវបានទទួលរង្វាន់ដោយ មានប្រាក់ចំណេញកិត្តិនាម អ្នកទាំងឡាយដែលបរាជ័យគឺទទួលរងការបាត់បង់ផងដែរ។

លោកបញ្ជាក់ថា វគ្គសិក្ខាសាលា ដែលរៀបចំឡើងនាពេលនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ ក្នុងការបង្កើនការងារក៏ដូចបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ក្នុងពេលដែលបញ្ហាព្រំដែនកំពុងមានភាពតានតឹង៕ដោយ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        177
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm