មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង

2025/07/15 06:58:08 pm        307

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានបញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ថា បច្ចុប្បន្ន​ប្រទេសក​ម្ពុជា​មាន​សមត្ថភាព​ផលិត​គ្រប់​គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មដទៃទៀត សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្ម​ក្នុង​ស្រុក និងប្រភពនាំចូលដទៃជាច្រើនទៀត។

ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងបញ្ជាក់ជាថ្មីថា ទោះបីកម្ពុជាបិទព្រំដែនជាមួយថៃ ក៏មិន​បង្ក​ជា​ផល​រំខាន​ធ្ងន់​ធ្ងរមកលើសន្តិសុខស្បៀងប្រទេសកម្ពុជាឡើយ ខណៈកម្ពុជាមានស​មត្ថ​ភាព​គ្រប់​គ្រាន់​ធានា​នូវស្ថិរភាពស្បៀងអាហារសម្រាប់ប្រជាជន។

ឯកឧត្តមបាន​បញ្ជាក់ថា ជាក់ស្ដែងនៅពេលដែលមានការប្រែប្រួលណាមួយ ប្រាកដ​ជា​មាន​ការ​រអាក់​រអួល​ខាង​ផ្នែកផ្គត់ផ្គង់ និងតម្រូវការខ្លះនៅលើទីផ្សារ ទំរាំទីផ្សារអាចធ្វើការ​សម្រប​ខ្លួន​ឡើង​វិញ​ ប៉ុន្តែកាលៈទេសៈនេះ ក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពផលិតកម្ម នៅ​ក្នុង​ស្រុក​ ចំពោះទំនិញមួយចំនួន ដែលធ្លាប់​តែ​ពឹង​ផ្អែក​ពី​ការ​នាំចូល​ពី​ប្រទេស​ជិត​ខាង​នា​ពេល​កន្ល​ង​ទៅ​។

ក្នុងនាមក្រសួងកសិកម្ម ឯកឧត្តមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រា​ស់ក្នុ​ង​ស្រុក​បន្ត​បង្កើនការគាំទ្រកសិផលរបស់ប្រជាកសិករខ្មែរ ជាពិសេសក​សិផ​ល​ដែល​ធ្លាប់​តែ​ធ្វើ​ការ​នាំ​ចេញ​ហើយ​ឥឡូវនេះមានការលំបាកក្នុងដំណាក់កាលអន្តរកាល។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម បានសង្ឃឹមថា ប្រជា​កសិករ នឹងយកឱកាសនេះ ដើម្បីសម្របទៅតាមស្ថានភាពជាក់ស្ដែងនៃទីផ្សារ កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ដំណាំណាមួយ ដែលយើងធ្លាប់មានពីមុន ហើយធ្វើពិពិធកម្មទៅប្រភេទដំណាំណាមួយ ដែ​ល​ឥឡូវនេះកំពុងតែមានតម្រូវការ ហើយមិនទាន់មានស្ថេរភាពនៃការផ្គត់ផ្គង់នៅឡើយ។

សូម​បញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសន្តិសុខស្បៀង។ ដូច្នេះ​បង​ប្អូន​ប្រជា​ពលរ​ដ្ឋ​មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះខាតនៃការផ្គត់ផ្គង់ ឬការកើន​ឡើង​តម្លៃ​នៃ​ស្បៀង​អា​ហារនៅក្នុងស្រុកឡើយ។ បើតាម ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម កសិផលកម្ពុជា មិន​ត្រឹម​តែ​ធានាលើការផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ កំពុងនាំចេញទៅកាន់ប្រទេសជិត ៨០ ក្នុង​សកលលោក៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm