Novak Djokovic មកដល់​ទឹកដី​អូស្ត្រាលី ​តែ​ជាប់​គាំង​នៅ​អាកាសយានដ្ឋាន​រឿង​ទិដ្ឋាការ​

2022/01/06 10:18:21 pm        642

​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បាន​លុបចោល​ទិដ្ឋាការបន្ទាប់ពី​បាន​មក​ដល់​ទី​ក្រុង Melbourne កាលពី​ល្ងាច​ថ្ងៃ​ពុធដើម្បី​ការពារ​តំណែង​របស់​ខ្លួន​នៅ​ព្រឹត្តិការណ៍ Grand Slam, Australian Open​។​

​​កងកម្លាំង​អន្តោប្រវេសន៍​អូស្ត្រាលី​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ម៉ោង​ក្នុងស្រុក​ដោយ​និយាយ​ថា កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស៊ែ​ប​រូប​នេះ​បាន​ផ្តល់​ឯកសារ​មិន​គ្រប់​គ្រាន់​ តម្រូវ​តាម​ការ​ចង់​បាន​ក្នុង​ការ​ចូល​មកកាន់​ទឹកដី​អូស្ត្រាលី​។ កីឡាករ​វ័យ ៣៤​ឆ្នាំ​រូប​នេះ​បាន​មកដល់​អាកាសយានដ្ឋាន​ទីក្រុង Melbourne បន្ទាប់ពី​ទទួល​បាន​ការ​លើក​លែង​ផ្នែក​វេជ្ជសាស្ត្រ​ដោយ​រដ្ឋបាល​រដ្ឋ Victorian ពី​តម្រូវ​ការ​ចាក់​វ៉ាក់សាំង​ដ៏​តឹងរ៉ឹង​សម្រាប់​ការ​ប្រកួត Australian Open ដែល​គេ​ធ្លាប់​ឈ្នះជើងឯក​ដល់​ទៅ ៩​លើក​នៅ​ទីនេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​បាន​រាយការណ៍​ថា ​ក្រុម​របស់​លោក Djokovic បាន​ដាក់​ពាក្យសុំ​ខុស​ប្រភេទ​ទិដ្ឋាការ​ដែល​អម​ជាមួយ​ការលើកលែង​ផ្នែក​សុខាភិបាល​។ ​​ថ្លែង​ជាមួយ​ទូរទស្សន៍​អូស្ត្រាលី​ប៉ុស្តិ៍​លេខ៧ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលលោក Greg Hunt បាន​និយាយ​ថា ​ការលើកលែង "​មិន​ត្រូវ​តាម​ស្តង់ដារ​នៃ​ភស្តុតាង​ទៅតាម​ការកំណត់​របស់​អន្តោប្រវេសន៍​អូស្ត្រាលី​"។​

​​មេធាវី​របស់ Djokovic ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការសម្រេចចិត្ត​នេះ ដែល​បាន​កើត​ឡើង​បន្ទាប់ពី​ជើងឯក Grand Slam ២០​លើក​រូប​នេះ​ត្រូវ​ចំណាយ​ពេល​ជាង ៨ម៉ោង​នៅ​ឯ​អាកាស​យានដ្ឋាន Melbourne Tullamarine ដើម្បី​រង់ចាំ​រកមើល​ថា ​តើ​គាត់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​ដែរ​ឬទេ​។ ​Grand Slam, Australian Open នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៧ ខែ​មករា​ឆ្នាំក្រោយ ​ខណៈ​កីឡាករ​នឹង​ចាប់ផ្ដើម​ទៅកាន់​ទឹកដី​អូស្ត្រាលី​បណ្តើរៗ​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ចូលរួម​ការប្រកួត​កម្ដៅ​សាច់ដុំ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm