ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជូនពលរដ្ឋ និងពលករក្នុងខេត្តចំនួន១១បន្ថែមទៀត ខណៈមួយសប្តាហ៍កន្លងមក ពលករជាង១,៣ ម៉ឺននាក់ទទួលបានការងារធ្វើ

2025/07/15 07:34:40 pm        248

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបន្តបើក «វេទិកាការងារ» នៅ​មូល​ដ្ឋាន​ចំនួ​ន​៣៨ស្រុក ក្នុងខេត្តចំនួន១១បន្ថែមទៀត ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ ជាពិសេស​ពលករ​ដែល​ទើបតែត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗ ខណៈកម្ពុជា​កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពលកម្មជាច្រើនម៉ឺនកន្លែង ហើយត្រឹម​សប្តាហ៍​កន្លង​ទៅ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពលករ​ដែល​ទទួលបានការងារថ្មី មានចំនួនជាង១ម៉ឺន ៣ពាន់នាក់។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ តាមសារអេឡិចត្រូនិក ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារឱ្យដឹងថា គិតចាប់ថ្ងៃទី៣០ ខែមិថុនា រហូត​ត្រឹម​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការងារ បានចុះផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ និង​ពលករខ្មែរត្រឡប់មកពីប្រទេសថៃ បានចំនួនរាប់ម៉ឺននាក់។ ដោយឡែក គិតចាប់ថ្ងៃទី១៤ ខែ​កក្កដា ដល់ថ្ងៃទី១៥ ខែសីហាខាងមុខនេះ នឹងចុះទៅ​ផ្សព្វ​ផ្សាយ​ឱកាស​ការងារ​នេះ​បន្ថែម​ទៀត​ទៅ​កាន់​ខេត្តសំខាន់ៗចំនួន១១ និង៣៨ស្រុក ក្នុងនោះរួមមាន កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល សៀមរាប កំពត ពោធិ៍សាត់ ស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងកំពង់ចាម ដើម្បី​នាំ​​យក​ឱកាសការងាររាប់ម៉ឺនកន្លែង ដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​បាន​ដឹង ក្នុងនោះក៏មានរោងចក្រ សហគ្រាសផ្សេងៗទៀតនឹងចូលរួមផងដែរ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ដឹកនាំ​ក្រុម​ហ៊ុន​ធំ​ៗ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេស​ចេជាង(Zhejiang) សមាគម​វាយ​នភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ចាប់តាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចុះទៅ​សម្ភាសន៍​ជ្រើស​រើសក​ម្លាំង​ពលកម្មនៅតាមភូមិ ស្រុក ក្នុងខេត្តចំនួន៥ មានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ​ (NEA) ក្នុងគោល​បំណង​ដើម្បី​រំកិល​សេវាផ្ដ​ល់​ឱកាស​ការងារ​ជូន​ពលរដ្ឋ​ដល់​មុខ​ផ្ទះ​តែ​ម្ដង​ ព្រោះនៅតំបន់​ដាច់​ស្រយាល​មួយ​ចំនួន​មិន​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពី​ការ​ស្វែង​រក​ការ​ងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះ​ស្រាយ​ចម្ងល់​ទាំង​នេះ ក្រសួងការងារ បានបើកយុទ្ធនាការនេះឡើង ក្នុងការផ្ដល់ឱកាស​ការងារ​ធ្វើ​ដ៏​សំបូរ​បែប​ទៅ​ដល់​ភូមិ ស្រុករបស់ប្រជាពលរដ្ឋតែម្ដង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm