ប្រមុខការទូតប្លុកអឺរ៉ុប ថាពេលកំណត់ ៥០ថ្ងៃរបស់លោក Trump លើលោក Putin គឺយូរពេកហើយ

2025/07/15 09:14:23 pm        135

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump គួរតែផ្តល់ឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នូវពេលវេលាកំណត់ខ្លីជាងនេះ ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាពជុំវិញសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីលោក Trump បានទុកពេលឱ្យរុស្ស៊ី ៥០ថ្ងៃ ដើម្បីរកដំណោះស្រាយសន្តិភាពក្នុងសង្រ្គាម បើពុំនោះទេនឹងរងពន្ធដ៏ធ្ងន់ធ្ងរដល់ទៅ ១០០%។

លោកស្រី Kallas បានអត្ថាធិប្បាយទៅកាន់សារព័ត៌មាន The Telegraph ថា៖ នេះពិតជាវិជ្ជមានណាស់ដែលលោក Trump កំពុងប្រកាន់ជំហរតឹងរ៉ឹងលើរុស្ស៊ី ប៉ុន្តែរយៈពេលកំណត់ដល់ទៅ ៥០ថ្ងៃគឺពិតជាយូរពេកហើយ ខណៈគ្រប់គ្នាមើលឃើញថា រុស្ស៊ីកំពុងបន្តសម្លាប់ជនស៊ីវិលស្លូតត្រង់។

បន្ថែមពីលើការគំរាមដាក់ទណ្ឌកម្មទាក់ទងនឹងរុស្ស៊ីនេះ លោក Trump ក៏បានប្រកាសពីគម្រោងបញ្ជូនសព្វាវុធតម្លៃរាប់ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងមួយដែលនឹងត្រូវទូទាត់ដោយបណ្ដាប្រទេសអង្គការណាតូ។

លោកនិយាយថាគ្រឿងយុទ្ធោបករណ៍ទាំងនោះនឹងមានកម្រិតខ្ពស់បំផុត ប៉ុន្តែមិនបញ្ជាក់លម្អិតនោះទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Trump បានសម្តែងការខកចិត្តចំពោះលោក Putin ដោយនិយាយថា មេដឹកនាំរុស្ស៊ីរូបនេះបានតែនិយាយអំពីសន្តិភាព ប៉ុន្តែបរាជ័យក្នុងការធ្វើសកម្មភាពជាក់ស្ដែង។ ប្រធានាធិបតីអាមេរិករូបនេះក៏បង្ហាញក្ដីសង្ឈឹមថានឹងមានវឌ្ឍនភាពលើបទឈប់បាញ់ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយសារតែកញ្ចប់ទណ្ឌកម្មដ៏មានឥទ្ធិពលថ្មីនេះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm