UN៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព 'កំពុងយឺតយ៉ាវ' ខណៈមនុស្ស ៨០០លាននាក់ រស់ក្នុងភាពក្រីក្រ

2025/07/15 09:30:25 pm        133

រយៈពេល ១០ឆ្នាំបន្ទាប់ពីអង្គការសហប្រជាជាតិ អនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG ១៧ចំណុចរបស់ខ្លួន ស្ថាប័នពិភពលោកមួយនេះបាននិយាយនៅចន្ទ (១៤ កក្កដា) ថា មនុស្សកាន់តែច្រើនឥឡូវនេះមានលទ្ធភាពប្រើអ៊ីនធឺណិត ប៉ុន្តែបញ្ហាសំខាន់ៗនៅតែមាន ដូចជាភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗ ខណៈមនុស្សជាង ៨០០លាននាក់ លើពិភពលោក នៅតែរស់នៅក្នុងភាពក្រីក្របំផុត។

រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តក្នុងឆ្នាំ២០១៥ ដើម្បីតាមសម្រេចគោលដៅ ១៧ចំណុច ដែលរួមមានចាប់ពីការបញ្ចប់ភាពក្រីក្រខ្លាំង និងភាពអត់ឃ្លាន រហូតដល់ការស្វែងរកសមភាពយេនឌ័រ និងថាមពលស្អាតនៅឆ្នាំ២០៣០។ ប៉ុន្តែក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃចន្ទនោះ អង្គការសហប្រជាជាតិនិយាយថា មានតែ ៣៥% នៃគោលដៅ SDG ប៉ុណ្ណោះកំពុងឈានទៅមុខ ខណៈពាក់កណ្តាលជាប់នៅទ្រឹង ហើយតួលេខសេសសល់កំពុងដើរថយក្រោយទៅវិញ។

របាយការណ៍បន្តថា តួលេខនេះបង្ហាញថា វឌ្ឍនភាពគឺ "យឺតយ៉ាវខ្លាំង និងមិនទាន់គ្រប់គ្រាន់នោះទេ" ខណៈគោលដៅមួយចំនួននៅតែធ្លាក់ចុះ។ របាយការណ៍និយាយថា នៅឆ្នាំ២០២៣ មនុស្ស ៧៥៧លាននាក់ (ពោលគឺ ៩,១% នៃចំនួនប្រជាជនពិភពលោក) បានទទួលរងពីភាពអត់ឃ្លាន កើនឡើងពីតួលេខ ៧១៣លាននាក់ (៧,៥%) ក្នុងឆ្នាំ២០១៩។

ទន្ទឹមនឹងនេះដែរ មនុស្សជាង ៨០០លាននាក់ - ប្រហែលម្នាក់ក្នុងចំណោម ១០នាក់ទូទាំងពិភពលោក - នៅតែរស់ក្នុងភាពក្រីក្របំផុត។ ប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានក្នុងសន្និសីទសារព័ត៌មានមួយថា ពិភពលោកកំពុងប្រឈមមុខនឹងភាពអាសន្ននៃការអភិវឌ្ឍសកល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm