ពេញមួយឆ្នាំ២០២១​កម្ពុជានាំស្រូវទៅលក់នៅប្រទេសវៀតណាម ឆ្លងកាត់ខេត្តតាកែវ បាន​ចំនួនជាង ១លានតោន

2022/01/06 10:58:44 pm        540

តាកែវ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១នេះ កម្ពុជានាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ច្រកព្រំដែនចំនួន៣របស់ខេត្តតាកែវ បានចំនួនជាង ១លានតោន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានថ្លែងឲ្យដឹងថា គិតចាប់ពីខែថ្ងៃទី ១ខែមករា រហូតដល់ដើមខែមរា ​ឆ្នាំ ២០២២នេះ ស្រូវចំនួន ១លាន១៧ម៉ឺនតោន បានដឹកឆ្លងច្រកទ្វាព្រំដែនចំនួន ៣របស់ខេត្តតាកែវ គឺច្រកទ្វាបាក់ដៃ នៅក្នុងស្រុកអង្គបូរី ច្រកទ្វាកំពង់ក្រសាំង នៅស្រុកបូរីជលសារ និងតាមច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន របស់ស្រុកគីរីវង់ យកទៅលក់នៅប្រទេសវៀតណាម ​ហើយភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែ ដោយលក់ក្នុងតម្លៃ ១តោន​បានជាង ៨០ម៉ឺនរៀល។

លោកប្រធានមន្ទីរកសិកម្ម បានថ្លែងបន្តថា ​ស្រូវទាំងអស់នោះ ត្រូវបាន​នាំ​យកមកលក់តាមបណ្ដាល​ខេត្តមួយចំនួន​របស់​ប្រទេសកម្ពុជា​ជាពិសេសខេត្តកំពង់ស្ពឺ ​កណ្ដាល ពោធិ៍សាត់​និងកំពង់ឆ្នាំង​ជាដើម ​ហើយបើប្រៀបធៀប​ និងឆ្នាំ២០២០កន្លងមក ​ការនាំស្រូវ​យក​ទៅលក់នៅ​ប្រទេសវៀតណាម​ ក្នុងឆ្នាំ២០២១នេះ ​មាន​ការកើន​ឡើង​ប្រមាណជាង ៨០០ភាគរយ ពោលកាលពីឆ្នាំ២០២០កន្លងមក​ការ​នាំស្រូវ​យក​ទៅ​លក់នៅ​ប្រទេស​វៀតណាម ដោយឆ្លងកាត់ខេត្តតាកែវ​ គឺមានចំនួនជិត ២សែន​តោន​ តែប៉ុណ្ណោះ ហើយមូលហេតុដែលកានាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម​ក្នុង​ឆ្នាំ២០២១ កើនឡើងខ្លាំងដោយសារតែ ច្រកទ្វាព្រំដែន​បាន​បើកដំណើរការឡើងវិញ​ក្រោយពី​ស្ថានភាព​ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានធូស្រាល។

លោក ញិប ស្រ៊ន បានថ្លែងបន្តថា ក្រៅពីស្រូវ​កម្ពុជាយើងក៏​បាននាំផ្លែស្វាយប្រមាណ ៤ម៉ឺនតោន​យក​ទៅ​លក់នៅប្រទេសវៀតណាមផងដែរ ​ចំពោះតម្លៃស្វាយ​វិញគឺក្រុម​ឈ្មួញវៀតណាម​ទិញក្នុង​តម្លៃ ១៧៥ដុល្លារ ឬ៧០ម៉ឺនរៀលក្នុងមួយតោន។ តម្លៃនេះ គឺប្រហាក់ប្រហែលគ្នា​នឹងតម្លៃលក់នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​របស់កម្ពុជាយើង៕ ដោយ៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm