សេដ្ឋកិច្ចចិន មានកំណើន ៥,២% លើសការព្យាករ ទោះប្រឈមសង្គ្រាមពាណិជ្ជកម្ម

2025/07/15 11:09:02 pm        75

សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងល្បឿនលឿនជាងការរំពឹងទុកបន្តិច នៅក្នុងត្រីមាសទី២ ដោយបង្ហាញពីភាពធន់ នៅចំពោះមុខវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក តែអ្នកវិភាគបានព្រមានអំពីការកើនឡើងនូវបញ្ហាប្រឈមនានា ដែលនឹងបង្កើនសម្ពាធកាន់តែខ្លាំងឡើងដល់អ្នកបង្កើតគោលនយោបាយ ក្នុងការបញ្ចេញចំណាត់ការជំរុញការគាំទ្របន្ថែមទៀត។

រហូតមកដល់ពេលនេះ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ របស់ពិភពលោកមួយនេះ បានចៀសផុតពីការធ្លាក់ចុះកំណើនខ្លាំង ដែលមួយផ្នែកគឺដោយសារតែការផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយ រវាងសហរដ្ឋអាមេរិក និងចិន និងការគាំទ្រគោលនយោបាយ ប៉ុន្តែទីផ្សារកំពុងត្រៀមប្រឈមជាមួយនឹងការចុះខ្សោយ នៅឆមាសទី២ ដោយសារការនាំចេញថមថយសន្ទុះ តម្លៃបន្តធ្លាក់ចុះ ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅតែមានកម្រិតទាបដដែល។

ទិន្នន័យ នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) នេះ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន បានកើនឡើង ៥,២ភាគរយ ពីខែមេសា ដល់ខែមិថុនា ធៀបនឹងឆ្នាំមុន ដោយធ្លាក់ចុះពីកម្រិត ៥,៤ភាគរយ នៅក្នុងត្រីមាសទី១ ប៉ុន្តែខ្ពស់ជាងបន្តិចពីការព្យាកររបស់អ្នកវិភាគ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters ដែលប៉ាន់ស្មានកំណើន ៥,១ភាគរយ។

ប្រធានសេដ្ឋវិទូ នៅក្រុមហ៊ុន Pinpoint Asset Management លោក Zhiwei Zhang បាននិយាយថា៖ «ប្រទេសចិនសម្រេចបានកំណើនលើសពីគោលដៅផ្លូវការ ៥ភាគរយ នៅត្រីមាសទី២ មួយផ្នែកដោយសារតែការនាំចេញធ្វើឡើងលឿនជាងពេលកំណត់។ កំណើនលើសពីគោលដៅ ទាំងនៅត្រីមាសទី១ និងទី២ ផ្តល់ពេលវេលាឲ្យរដ្ឋាភិបាលអាចទប់ទល់នឹងការធ្លាក់ចុះខ្លះៗ នៅក្នុងឆមាសទី២ នៃឆ្នាំនេះ»។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ បានបង្ហាញថា ជារៀងរាល់ត្រីមាស GDP បានកើនឡើង ១,១ភាគរយពីខែមេសា ដល់ខែមិថុនា បើធៀបនឹងការព្យាករកំណើន ០,៩ភាគរយ និងការកើនឡើង ១,២ភាគរយនៅក្នុងត្រីមាសមុន៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        11
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm