ភាពតានតឹងកើនឡើង នៅក្នុងតំបន់បាល់ទិក ចំពេលមានគោលនយោបាយឈ្លានពានរបស់រដ្ឋាភិបាលក្នុងតំបន់

2025/07/15 11:11:57 pm        125

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា តំបន់បាល់ទិក កំពុងប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើង ដោយសារតែគោលនយោបាយឈ្លានពាន ដែលអនុវត្តដោយ  បណ្តារដ្ឋឆ្នេរសមុទ្រអឺរ៉ុប។

នៅពេលត្រូវបានសួរថា តើវិមានក្រឹមឡាំង ចាត់ទុកសមយុទ្ធបាញ់ប្រយុទ្ធរបស់អេស្តូនី នៅតំបន់បាល់ទិកថា ជា ការប៉ុនប៉ងបង្កើនភាពតានតឹង ឬយ៉ាងណានោះ លោក Peskov បាននិយាយថា៖«ជាការពិតណាស់ បាល់ទិកបច្ចុប្បន្ននេះ បានក្លាយជាតំបន់ ដែលមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយសារតែគោលនយោបាយឈ្លានពានរបស់រដ្ឋ នៅតាមឆ្នេរសមុទ្រអឺរ៉ុប។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូ ក្នុងការការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ លោក Peskov បានបញ្ជាក់ថា៖«រុស្ស៊ីគឺជារដ្ឋបាល់ទិក  ហើយប្រទេសនេះ មានបំណងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ស្របច្បាប់របស់ខ្លួន នៅក្នុងតំបន់នេះ»។

លោកបានបន្ថែមថា៖«ប៉ុន្តែវាក៏ជាការពិតដែលមិនអាចប្រកែកបាន ដែលរដ្ឋ [បាល់ទិក] ទាំងនេះ បានចូលរួមនៅក្នុងសកម្មភាពបង្កហេតុ»។  

ប្រទេសអេស្តូនី បានធ្វើសមយុទ្ធបាញ់គ្រាប់រ៉ូកែតដំបូងរបស់ខ្លួន ដែលមានមូលដ្ឋាននៅសមុទ្របាល់ទិក ដោយប្រើប្រព័ន្ធបាញ់គ្រាប់រ៉ូកែតចល័តប្រភេទ HIMARS ដែលត្រូវបានបញ្ជូនមក នៅនិទាឃរដូវនេះ ជាផ្នែកមួយនៃកញ្ចប់សព្វាវុធដែលបានបញ្ជាទិញជាមុន ពីទីក្រុងវ៉ាស៊ីនតោន។

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        19
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm