រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»

2025/07/16 03:33:29 am        134

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៨៨នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ឱ្យពង្រឹងសមត្ថភាពក្នុងការសម្រេចចិត្ត ព្រោះអ្នកដឹកនាំត្រូវសម្រេចិត្តរាល់ពេល និងត្រូវសម្រេចចិត្តឱ្យត្រូវ និងទាន់សភាពការណ៍។ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា បានពន្យល់បកស្រាយលំអិតពីចំនុចទាក់ទងនឹងចក្ខុវិស័យដែលអ្នកដឹកនាំត្រូវមានសម្រាប់ផ្តល់ដល់ក្រុមការងារ ក្នុងចំណោមចំនុចសំខាន់ៗទាំងបី រួមមាន៖ (១) ចក្ខុវិស័យ (២)យុទ្ធសាស្រ្ត និង (៣)មធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្តឱ្យបានជោគជ័យ។ អ្នកដឹកនាំពិតប្រាកដ ខុសពីអ្នកដឹកនាំសាមញ្ញ ត្រង់ថា អ្នកដឹកនាំពិតប្រាកដមានសមត្ថភាពផ្តល់ចក្ខុវិស័យ ដែលជាការប្រមើមើលទៅអនាគតបានវែងឆ្ងាយ ដូចជាក្នុង២០ឆ្នាំខាងមុខ ដល់អ្នកក្រោមបង្គាប់ និងអ្នកជុំវិញខ្លួន ដើម្បីឱ្យមានការឯកភាពជាធ្លុងមួយក្នុងការសម្រេចចក្ខុវិស័យនោះ។ ចក្ខុវិស័យ គឺជាគោលដៅរួមមួយ ដែលកើតចេញពីការផ្គុំឡើងពីគោលការណ៍ និងគុណតម្លៃច្បាស់លាស់។ ចក្ខុវិស័យកាន់តែច្បាស់ លទ្ធភាពក្នុងការទទួលជោគជ័យក៏កាន់តែច្រើន។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យចាក់ផ្សាយនូវបទបាឋកថារបស់ឯកឧត្តម ទាក់ទងនឹងទស្សនៈវិជ្ជាដែលជាទុនក្នុងការគិតឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ។ អ្នកដឹកនាំពិតប្រាកដ ត្រូវស្វែងយល់ពីសាវតានៃបញ្ហា ឬស្ថានការណ៍ និងដំណើរវិវត្តឱ្យបានទូលំទូលាយ មុននឹងធ្វើការវិនិច្ឆ័យ និងសម្រេចចិត្ត។ យើងមិនអាចមើលតែលើទម្រង់ (form) ដូចជារូបសម្បត្តិ តែមិនគិតដល់សារជាតិ ឬខ្លឹមសារ (substance) ដូចជាអត្តចរិតរបស់បុគ្គលនោះទេ។ ទម្រង់មានការប្រែប្រួលលឿន និងងាយមើលឃើញ តែសារជាតិ ឬខ្លឹមសារមិនងាយប្រែប្រួល និងមានភាពយូរអង្វែង។

ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីការប្រើប្រាស់ PDIA ដើម្បីលើកកម្ពស់គុណភាពសេវាផ្នែកឱសថដែលមានកម្រិតទាប របស់មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន កោះស្លា នៃខេត្តកំពតផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm