សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ

2025/07/16 03:36:58 am        38

នៅតាមភូមិតំបន់ភ្នំជុំវិញទីក្រុង Sanaa ប្រជាកសិករ និងអ្នកគង្វាលសត្វចិញ្ចឹម និយាយថា កង្វះខាតភ្លៀងធ្លាក់ក្នុងឆ្នាំនេះ នាំឲ្យដីស្រែចម្ការ និងវាលស្មៅស្ងួតហួតហែង បង្ខំឲ្យមនុស្សជាច្រើនបោះបង់ចោលដំណាំ និងហ្វូងសត្វចិញ្ចឹមរបស់ពួកគេ ។

ឈរនៅជិតវាលស្រែកបែកក្រហែងរបស់លោក និងវាលស្មៅត្រូវបានគេបោះបង់ចោល កសិករ Muhammad al-Wazir និយាយថា កាលពីឆ្នាំមុន មានភ្លៀងធ្លាក់ច្រើនណាស់ ប៉ុន្តែឆ្នាំនេះ ភ្លៀងធ្លាក់តិច ហើយរដូវក្តៅទាំងមូល កន្លងផុតទៅដោយគ្មានភ្លៀងអ្វីមួយមេ ធ្វើឲ្យប៉ះពាល់ដល់ពួកយើង នៅក្នុងវិស័យកសិកម្ម និងបសុសត្វ ។

ចំណែកឯអ្នកគង្វាល Shamsuddine al-Waqishi ដែលចំនួនហ្វូងសត្វចិញ្ចឹមរបស់លោកធ្លាក់ចុះ ដោយសារគ្មានចំណី និងគ្រោះរាំងស្ងួតនោះ បានបន្ទរការលំបាកនេះដូចគ្នា ។

លោកនិយាយថា ពួកយើងបានផ្លាស់ទីកន្លែងពីភ្នំមួយទៅភ្នំមួយ ។ គ្មានវាលស្មៅដូចធ្លាប់មានទៀតទេ ។

លោកវេជ្ជបណ្ឌិត Ismael Muharram ដែលជាអ្នកជំនាញកសិកម្ម និងជាអតីតប្រធានមន្ទីរស្រាវជ្រាវ បានកត់សំគាល់ឃើញថា ស្របពេលដែលគ្រោះរាំងស្ងួតគ្មានអ្វីថ្មីចំពោះប្រទេសយេម៉ែន ស្ថានភាពកាន់តែអាក្រក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លមកនេះ ដោយសារកត្តារួមផ្សំជាច្រើន រួមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ ។

លោក Muharram កត់សំគាល់ឃើញថា យេម៉ែនបានអភិវឌ្ឍបច្ចេកទេសជាច្រើន ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ហើយនិងអាចគ្រប់គ្រងប្រភពទឹកមានដែនកំណត់របស់ពួកគេ ។ យុទ្ធសាស្រ្តទាំងអស់នេះ រួមទាំងការសាងសង់ដំបូលភ្នំ(អភិរក្សព្រៃឈើ) កសាងទំនប់ទឹក និងប្រឡាយស្រោចស្រព ។

លោកនិយាយទៀតថា ទោះបីជាយ៉ាងណាក៏ដោយ គ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅក្នុងរយៈពេល ៦ទសវត្សរ៍កន្លងមកនេះ បានធ្វើស្ថានភាពកាន់តែអាក្រក់ខ្លាំង ។ ផ្អែកលើអ្វីទាំងអស់ដែលពួកយើងបានអង្កេត និងឆ្លងកាត់ក្រោមលក្ខខណ្ឌបច្ចុប្បន្នក្នុងឆ្នាំ ២០២៥ លោកមើលឃើញតំបន់ជាច្រើនដែលស្ទើតែស្មើនឹង ៨៥ភាគរយនៃដីកសិកម្ម ពុំបានដាំដុះនោះទេនៅក្នុងឆ្នាំនេះ អំឡុងរដូវវស្សាដំបូង ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm