សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA

2025/07/16 03:39:09 am        160

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦ (The16 th AIPA Caucus) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវអនុសាសន៍ចំនួន៥ចំនុច នៅក្នុងការកសាងសន្តិភាព វិបុលភាពជូនពលរដ្ឋ អនុលោមតាមនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុសក៍និងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើម របស់កម្ពុជា។

អនុសាសន៍ទំាង៥ចំនុចដែលសម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងនៅពិធីបើកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា មាន៖ 

ទី១- ដើម្បីលើកកម្ពស់សន្តិភាពពិភពលោក យើងត្រូវពង្រឹងអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ព្រមទាំងការកែទម្រង់ប្រព័ន្ធអន្តរជាតិ ឱ្យ កាន់តែស្មើភាពគ្នា យុត្តិធម៌ និងបរិយាបន្ន។ ឆ្នាំនេះ គឺជាខួបលើកទី៨០ នៃការ បង្កើតអង្គការសហប្រជាជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសហ គមន៍អន្តរជាតិមានស្ថិរភាព។ ដូចនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវតែគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ និងការពារប្រព័ន្ធអង្គការសហប្រជាជាតិ។

ទី២- ដើម្បីលើកកម្ពស់សន្តិភាពក្នុងតំបន់ យើងត្រូវការស្ថាប័នតំបន់មួយដែលមាន ភាពរឹងមាំ។ មកទល់នឹងពេលនេះ អាស៊ានទទួលបាននូវភាពស្របច្បាប់ ដោយត្រូវ បានចាត់ទុកថា ជាអ្នកគាំទ្រដ៏ជឿទុកចិត្តចំពោះពហុនិយមដោយបើកចំហ និងបរិយាបន្ន។ យើងត្រូវតែរក្សាសន្ទុះវិជ្ជមាននេះបន្តទៅមុខ ហើយត្រូវតែមានភាព ក្លាហានក្នុងការតតាំងនឹងការគាំពារនិយម និងឯកតោភាគីនិយម ដែលធ្វើឱ្យអន្តរាយដល់ប្រព័ន្ធពហុនិយម។ យើងគួរតែរួបរួមគ្នាប្រឆាំងនឹងអនុត្តរភាពនិយម និងចក្រពត្តិនិយម។

ទី៣- យើងត្រូវតែស្តារឡើងវិញស្មារតីសន្និសីទបានដុង។ ហើយឆ្នាំនេះ គឺជាខួប លើកទី៧០ នៃសន្និសីទបានដុង ដែលធ្លាប់បានប្រមូលផ្តុំមេដឹកនាំមកពីទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីពិភាក្សាដោយឈរលើទស្សនៈផ្លូវកណ្តាល ប្រកាន់យកវិធីសាស្ត្រ មជ្ឈភាពនិយម និងការកសាងចលនាមិនចូលបក្សសម្ព័ន្ធ។ ខ្ញុំសូមបញ្ជាក់ថា យើង ត្រូវប្រកាន់យកវិធីសាស្ត្រមជ្ឈភាពនិយម ដើម្បីដោះស្រាយជម្លោះអន្តរជាតិ។

ទី៤- អាយប៉ា រួមជាមួយនឹងសភាសង្កេតការណ៍ ចាំបាច់ត្រូវមានភាពបុរេសកម្ម និងរឹងមាំជាងមុន ក្នុងការលើកកម្ពស់ការទូតសភា និងកិច្ចសហប្រតិបត្តិការសភា ដើម្បីពង្រឹងអភិបាលកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងលើកកម្ពស់សណ្តាប់ ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ក្នុងន័យនេះ យើងគួរតែសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តនូវធម្មនុញ្ញសន្តិភាពសកល ដែលបានអនុម័តកាលពីឆ្នាំមុន ក្នុងសម័យ ប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។


ទី៥- យើងគួរតែបង្កើនឱកាស និងវេទិកាសុវត្ថិភាពនិងបើកចំហកាន់តែ ច្រើនថែមទៀត ដើម្បីឱ្យមានពិភាក្សាគ្នាដោយស្មោះត្រង់ និងចែករំលែកនូវការអនុ វត្តល្អបំផុតក្នុងការកសាងសន្តិភាព និងដោះស្រាយជម្លោះ។ កម្ពុជាមានឆន្ទៈរួម ចំណែកបន្ថែមទៀតដល់សន្តិភាពពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការ។ ជាឧទាហរណ៍ ប្រទេសកម្ពុជាបានចែករំលែកនូវបទពិសោធន៍ និងឧត្ត មានុវត្តន៍នៃគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានអនុវត្តយ៉ាងជោគជ័យដោយ សម្តេចតេជោ ហ៊ុន សែន។

សភាកម្ពុជាធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ ណិងដៃគូអភិវឌ្ឍន៍សរុបប្រមាណជិត៣០០នាក់។

កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ អាយប៉ា ដែលជាវេទិកា សភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន តំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព ជូនពលរដ្ឋ។ 

អន្តរសភាអាស៊ាន មានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm