សម្តេចតេជោ៖ កម្ពុជាក្លាយជាប្រទេសគ្មាន​សេដ្ឋកិច្ច​បង្ហូរឈាមគ្នា​មក​ជា​ប្រទេស​ប្រជាធិបតេយ្យ​និង​អភិវឌ្ឍន៍

2022/01/07 04:48:03 pm        1.1 K

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ប្រទេសកម្ពុជាដែលពីមុនជាវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ជាប្រទេសក្រីក្រ និងជាប្រទេសអន់ថយបំផុតផ្នែកសេដ្ឋកិច្ច តែនាពេលនេះ បានក្លាយទៅជាប្រទេសប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ ឯករាជ្យ បូរណភាពទឹកដី មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។

ក្នុងសារលិខិតក្នុងឱកាសរំឮកខួបទី៤៣ឆ្នាំ នៃទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា២០២២) សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទិវាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់​ប្រជាជនកម្ពុជា ​លើរបបប្រឡ័យពូជសាសន៍ ប៉ុល ពត ដែលបានសង្រ្គោះជាតិឲ្យរស់រានមាន​ជីវិត​ឡើងវិញ​ទាន់ពេលវេលា ​បញ្ចប់​សម័យកាលដ៏ខ្មៅងងិតបំផុត ហើយបើកឡើងវិញ​នូវ​សករាជ​ថ្មី​របស់កម្ពុជា​ គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ ​និងវឌ្ឍនភាពសង្គមជាដើម។

ក្នុងសារលិខិតនេះសម្តេចតេជោ ​នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ក្នុងរយៈពេល ៤៣ឆ្នាំមកនេះ​ ផ្តើមពីជ័យជម្នះ៧មករា កម្ពុជាបានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត ​តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និង​រីកចម្រើន​នៃមាតុភូមិកម្ពុជា។

​ដោយក្តាប់ជាប់មេរៀនពិសោធន៍នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រជាជាតិយើង​បានជ្រើសរើស​យករបបនយោបាយ ​និងសង្គមរបស់ខ្លួនប្រកបដោយភាពឯករាជ្យ ដែលស្របទៅ​នឹង​លក្ខណៈ​ប្រវត្តិសាស្រ្ត ​ស្ថានភាពសង្គមសេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្ត​នៃ​សភាពការណ៍​ក្នុងប្រទេស ​និងក្រៅប្រទេស​ ដោយ​មិនរាថយចំពោះឧបសគ្គ ​និងការសាកល្បងគ្រប់បែបយ៉ាង និង​«មិន​ឱន​ក្បាល​ចំពោះការ​គៀប​សង្កត់​គំរាមកំហែង​នានា»។

លើមូលដ្ឋាននេះ ​បាន​ធ្វើ​ឲ្យ​មាតុភូមិ​យើង​អាច​ងើប​ឈរឡើងវិញ ​និងឈានទៅមុខជាជំហានៗ ឆ្លងផុត​ដំណាក់​កាលដែលលំបាកបំផុត ​មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេច​បាន​ការ​ផ្លាស់ប្តូរ​ដ៏ធំធេងជាប្រវត្តិសាស្រ្តប្រកបដោយមោទនភាពជាដើមនោះ។

សម្តេចតេជោ នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា​«កម្ពុជាដែលពីមុនជាវាលពិឃាដ​នៃរបប​ប្រល័យ​ពូជសាសន៍, ជាសមរភូមិ​នៃសង្រ្គាម​ដ៏រ៉ាំរ៉ៃ, ជាកន្លែងដណ្តើមប្រជែង​រវាង​មនោគមវិជ្ជា​នយោបាយ​នានា, ជាប្រទេសក្រីក្រ ​និងអន់ថយ​បំផុតផ្នែកសេដ្ឋកិច្ច ឥឡូវនេះ​បាន​ក្លាយ​ជាព្រះរាជាណាចក្រ​ដែល​ប្រកាន់ខ្ជាប់នូវ ​គោលការណ៍ប្រជាធិបតេយ្យ និងនីរិរដ្ឋ, ជាប្រទេសមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង​ មានសេដ្ឋកិច្ចកំពុង​លូតលាស់ ដោយបានចេញផុតពី​ប្រទេស​មាន​ចំណូលទាប ​ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាជន​មាន​ភាព​កាន់​តែប្រសើរឡើង។

កម្ពុជា​បាន​ក្រោក​ឈរ​ស្មើរមុខ​ស្មើរមាត់​ជាមួយបណ្តាប្រទេស បានចូលរួម​ដោយ​ស្មើរភាព ​និងស្មើរសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិជាដើម»។ទាំងអស់នេះ គឺជាសមិទ្ធផល​ជា​ប្រវត្តិសាស្រ្ត​ដ៏ធំធេងថ្លៃថ្លាបំផុត​របស់ប្រជាជនកម្ពុជាគ្រប់រូបនៃ ​គ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយទាំងអស់ផងដែរ។

យ៉ាងណាក៏ដោយនៅក្នុងសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបួងសួង សូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិខ្មែររាប់លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌ និងអាណោចអាធម្មបំផុតក្នុងរបបប៉ុល ពត បានទៅកាន់សុគតិភពជារៀងដរាបផងដែរ។

មួយវិញទៀតសម្តេច តេជោ នាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្ត​រូបរួម​សាមគ្គីគ្នាជាធ្លុងមួយក្រោម ដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់​នៃ​អង្គព្រះមហាក្សត្រ​ជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និង​ការពារមាតុភូមិ​ជាទីសេ្នហានៃយើង ​ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើត​ឡើង​ជាថ្មីទៀត ​នូវអំពើប្រល័យពូជសាសន៍ ​សង្រ្គាម​ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនៗនោះ៕

អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm