សហភាពអឺរុប ពុំបានឯកភាពទណ្ឌកម្មថ្មីលើរុស្ស៊ីទេ លោក Trump ព្រមានលោក Putin ឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន

2025/07/16 03:48:52 pm        110

ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបក្នុងទីក្រុង ព្រុចសែល ថា ប្លុកនេះ ពុំបានឯកភាពគ្នាក្នុងការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទេកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយសារមានការជំទាស់ពីប្រទេសស្លូវ៉ាគី បន្ទាប់ពីចំណាត់ការថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។

លោកស្រីនិយាយថា ជារឿងគួរឲ្យសោកស្ដាយណាស់ដែលប្លុកនេះបរាជ័យក្នុងការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ជាសម្ពាធឈានទៅរកការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ប៉ុន្តែសង្ឃឹមថាកិច្ចព្រមព្រៀងមួយនឹងសម្រេចបាននៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលបាល់នៅក្នុងដៃស្លូវ៉ាគី។

លោក Trump កាលពីថ្ងៃអង្គារ ១៥ កក្កដា បានព្រមានរុស្ស៊ីថា ខ្លួនមានពេល ៥០ថ្ងៃ ដើម្បីយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន ពុំនោះត្រូវប្រឈមទណ្ឌកម្មថ្មី       ខណៈសហភាពអឺរ៉ុបពុំបានអនុម័តកញ្ចប់វិធានការចុងក្រោយរបស់ខ្លួនប្រឆាំងនឹងទីក្រុងមូស្គូឡើយ។ 

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក Trump បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មិនគួរកំណត់គោលដៅទីក្រុងមូស្គូទេ ទោះមានរបាយការណ៍ថា លោកបានលើកទឹកចិត្តជាឯកជន ឱ្យមានការវាយប្រហារចូលកាន់តែជ្រៅក្នុងប្រទេសរុស្ស៊ីក៏ដោយ ដោយបន្ថែមថា រូបលោកនៅខាងមនុស្សធម៌ ហើយចង់បញ្ឈប់ការកាប់សម្លាប់នេះ។ 

លោក Trump បានការពារឱសានវាទរយៈពេល ៥០ ថ្ងៃរបស់លោកទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបានប្តេជ្ញាថា ទណ្ឌកម្ម និងការដំឡើងពន្ធនឹងចាប់ផ្តើមប្រឆាំងនឹងបណ្ដាប្រទេសដែលបន្តទិញប្រេងពីរុស្ស៊ី ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ 

លោក Trump បាននិយាយថា នៅចុងបញ្ចប់នៃរយៈពេល៥០ថ្ងៃ ប្រសិនបើយើងមិនមានកិច្ចព្រមព្រៀងទេនោះ បញ្ហានឹងកាន់តែធ្ងន់ធ្ងរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        65
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        61
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm