ប្រមុខមន្ទីរបញ្ចកោណ កាត់បន្ថយការដាក់ពង្រាយកងទ័ពនៅទីក្រុង Los Angeles

2025/07/16 09:21:33 am        59

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដកកងទ័ពឆ្មាំជាតិចំនួន២.០០០នាក់ចេញពីទីក្រុង Los Angeles ជាចំនួនប្រហែលពាក់កណ្តាលនៃការដាក់ពង្រាយនៅក្នុងទីក្រុងដែលភាពចម្រូងចម្រាស់។

លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យឆ្មាំជាតិរាប់ពាន់នាក់ និងទាហានម៉ារីនរាប់រយនាក់ចូលទៅក្នុងទីក្រុង Los Angelesកាលពីខែមុន ក្នុងការឆ្លើយតបទៅនឹងការតវ៉ាជុំវិញការបោសសម្អាតជនអន្តោប្រវេសន៍របស់សហព័ន្ធ ជាចំណាត់ការមួយដែលត្រូវបានប្រឆាំងដោយមេដឹកនាំទីក្រុង និងអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សូមអរគុណដល់កងទ័ពរបស់យើងដែលបានបង្កើនការឆ្លើយតបចំពោះការអំពាវនាវ ធ្វើឲ្យភាពគ្មានច្បាប់នៅក្នុងទីក្រុង Los Angeles ថយចុះ»។ លោកនិយាយថា «លោករដ្ឋមន្ត្រី បានបញ្ជាឱ្យដកឆ្មាំជាតិរដ្ឋកាលីហ្វ័រនីញ៉ាចំនួន២.០០០នាក់ពីបេសកកម្មការពារសហព័ន្ធ»។

អភិបាលក្រុង លោកស្រី Karen Bass បានសរសើរចំពោះការតវ៉ាដោយសន្តិវិធី និងចំណាត់ការផ្លូវច្បាប់សម្រាប់ការដកកងទ័ពនេះ ដែលលោកស្រីចាត់ទុកថា «ជាការដកត្រឡប់ទៅវិញ»។ លោកស្រីអភិបាលក្រុងគណបក្សប្រជាធិបតេយ្យរូបនេះបាននិយាយថា «រឿងនេះបានកើតឡើងដោយសារតែប្រជាជននៅទីក្រុង Los Angeles មានការរួបរួមគ្នា និងឈរយ៉ាងរឹងមាំ។ យើងរៀបចំការតវ៉ាដោយសន្តិវិធី យើងមកជួបជុំគ្នានៅកន្លែងប្រមូលផ្តុំ យើងបាននាំយករដ្ឋបាលរបស់លោក Trump ទៅកាន់តុលាការ។ ទាំងអស់នេះបាននាំឱ្យមានការដកកងទ័ពត្រឡប់ទៅវិញនៅថ្ងៃនេះ»។

អត្ថបទដែលទាក់ទង

[BREAKING NEWS] មនុស្ស ៥០នាក់ស្លាប់ និងច្រើននាក់រងរបួស ក្នុងអគ្គិភ័យយ៉ាងសន្ធោសន្ធៅនៅផ្សារទំនើបប្រទេសអ៊ីរ៉ាក់
2025/07/17 01:18:23 pm        1
អ្នកការទូត៖ សហភាពអឺរ៉ុប បានបរាជ័យជាលើកទីពីរក្នុងការអនុម័តទណ្ឌកម្មថ្មីលើរុស្ស៊ី
2025/07/17 11:39:58 am        1
កោះតៃវ៉ាន់ ហ្វឹកហ្វឺនលំហាត់សមការពារស៊ីវិលទ្រង់ទ្រាយធំ ខណៈសមយុទ្ធប្រចាំឆ្នាំជិតបញ្ចប់
2025/07/17 11:33:39 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កសិករអ្នកដាំបន្លែ និងចិញ្ចឹមមាន់ស្រែ ៨១គ្រួសារមកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត ស្រុក​ត្រាំកក់ ទទួលបានជំនួយឥតសំណងប្រមាណ ១,២ លានដុល្លារ ពីគម្រោង CASDP

2025/07/17 01:35:17 pm
​កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន
2025/07/17 01:26:00 pm
​[BREAKING NEWS] មនុស្ស ៥០នាក់ស្លាប់ និងច្រើននាក់រងរបួស ក្នុងអគ្គិភ័យយ៉ាងសន្ធោសន្ធៅនៅផ្សារទំនើបប្រទេសអ៊ីរ៉ាក់
2025/07/17 01:18:23 pm
​ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា
2025/07/17 01:16:26 pm
​សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/17 12:41:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/15 07:27:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/16 07:27:47 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am