អនុប្រធានទី១រដ្ឋសភា៖ កម្ពុជា និងឡាវ ជាអ្នកជិតខាង​ដ៏ល្អគាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​គ្រប់​កាលៈ​ទេសៈ

2025/07/16 05:04:05 pm        232

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតិអោយឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ និងសុខមាលភាពសង្គម សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូល​ជួប​សម្តេង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមមិត្តភាពសភាកម្ពុជា ឡាវ និងសមាជិក សមាជិការ​គណៈ​កម្មការ​ទី៨ នៃរដ្ឋសភា។

ឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពសង្គម សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាន៍ថា ឯកឧត្តម និងសមាជិក​អញ្ជើញ​មក​បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនាពេលនេះគឺមានគោលមណងដើម្បីពិភាក្សា និង​ចែក​រំលែក​បទ​ពិសោធ​ទាក់​ទង​ការ​គ្រប់​គ្រង​គាំ​ពារ​សង្គម​រវាង​សាធារណៈ​រដ្ឋ​ប្រជាធិ​បតេយ្យ​ប្រជា​មានិត​ឡាវ និងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃ​ខ្ពស់​ជូន​គណៈ​ប្រតិភូ​ឡាវ និងបានមានប្រសាសន៍ថា ឯកសូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​ជាគណៈប្រតិភូឡាវជាបងប្អូនអញ្ជើញមកពីគណៈកម្មការជាតិ គាំពារ សង្គម តំណាង​មក​ពី​រដ្ឋ​សភា និងអង្គការសង្គមស៊ីវិលជាដៃគូ។

ឯកឧត្តមបានបន្តថា កម្ពុជាក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា ឯកឧត្តមស្វាគមន៍ និងអបអរសាទរ​ជូន​ចំពោះ​វត្តមាន​គណៈ​ប្រតិភូ​ឡាវ​ ដែលបានមកធ្វើទស្សនៈកិច្ចនៅកម្ពុជា។ ឯកឧត្តមបន្ថែមថា ជាការពិតកម្ពុជា និងឡាវ គឺ​ជា​អ្នក​ជិត​ខាង​ដ៏ល្អ មិត្តជិតស្និទ្ធ បងប្អូន និងជាដៃគូយុទ្ធសាស្ត្រ ដោយផ្អែកលើការគោរពគ្នា និង​ជឿ​ទុក​ចិត្តគ្នា។ យើងតែងតែគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។

ឯកឧត្តម​សូមជម្រាបជូនគណៈប្រតិភូទាំងអស់ជ្រាបថា រដ្ឋសភានីតិកាលទី៧ មានរយៈពេល៥ឆ្នាំ គឺ​ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្នុងអាណត្តិនេះ រដ្ឋសភា គឺដឹក​នាំ​ដោយ​សម្តេច​មហា​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា ដែលជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែល​បាន​ទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។ រដ្ឋសភាបានបំពេញមុខងាររបស់ខ្លួនយ៉ាងសកម្មរួមមាន៖មុខងារនីតិកម្ម មុខងារតាម​ដាន​ការ​អនុវត្ត​ច្បាប់ និងមុខងារពង្រីក និងពង្រឹងការទូតសភា។

ក្រៅពីនេះ រដ្ឋសភា បានពង្រឹងការងារការទូតសភា តាមរយៈការ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ទ្វេ​ភាគី ឬពហុភាគីចូលរួមប្រជុំអន្តរជាតិ ជួបសវនការ និងពិភាក្សាការងារជាមួយអង្គទូត អង្គការ​ជាតិ​ អន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំង​ក្នុង​ក្រប​ខ័ណ្ឌទ្វេភាគី និងពហុភាគី។

ឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខមាកភាពសង្គម បាន​ថ្លែងអំណរគុណជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ដែល​បាន​ចែក​រំលែក​បទ​ពិសោធន៍​ការងារពា​ក់​ព័ន្ធ​កា​រគាំពារ​សង្គម​ដែល​ផ្តល់​នូវ​ធាតុ​ចូល​សំខាន់ៗ​ដល់​គណៈ​ប្រតិភូ​ឡាវយកទៅអនុវត្តអោយកាន់តែល្អបន្ថែមទៀតនាពេលអនាគត់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm