របាយការណ៍៖ អាមេរិក និងសម្ព័ន្ធមិត្ត ឯកភាពលើពេលកំណត់ខែសីហា សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

2025/07/16 06:22:37 pm        78

សារព័ត៌មានអាមេរិក Axios បានរាយការណ៍ដោយដកស្រង់ប្រភពចំនួនបីថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងបណ្ដារដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានព្រមព្រៀងគ្នានៅក្នុងជំនួបតាមទូរសព្ទកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងការដាក់កាលបរិច្ឆេទនៅចុងខែសីហា ជាថ្ងៃផុតកំណត់ជាក់ស្តែងសម្រាប់ការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាមួយអ៊ីរ៉ង់។

ប្រសិនបើពុំមានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ក្នុងពេលកំណត់នោះ មហាអំណាចអឺរ៉ុបទាំងបីនេះ គ្រោងនឹងដាក់យន្តការ "ត្រឡប់ទៅស្ថានភាពដើម" ដែលដាក់ឡើងវិញដោយស្វ័យប្រវត្តិនូវរាល់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលធ្លាប់ត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងអ៊ីរ៉ង់ ឆ្នាំ២០១៥ នេះបើយោងតាមរបាយការណ៍របស់ Axios។

ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុបចាត់ទុកយន្តការត្រឡប់ទៅស្ថានភាពដើមនេះថាជាឧបករណ៍ចរចាដើម្បីដាក់សម្ពាធទីក្រុងតេអេរ៉ង់ និងជាជម្រើសចុងក្រោយ ប្រសិនបើការទូតបរាជ័យ។ ប៉ុន្តែភាគីអ៊ីរ៉ង់ប្រកែកថា ពុំមានមូលដ្ឋានផ្លូវច្បាប់ដើម្បីដាក់ទណ្ឌកម្មទាំងនោះឡើងវិញទេ ហើយបានគំរាមដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ជាការឆ្លើយតបទៅអឺរ៉ុបវិញ។

យោងតាមប្រភពបានឱ្យដឹងថា ភាគីអឺរ៉ុបឥឡូវនេះ គ្រោងនឹងពិភាក្សាជាមួយអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ ជាមួយនឹងសារទៅកាន់ទីក្រុងតេអេរ៉ង់ថា អ៊ីរ៉ង់អាចជៀសវាងការដាក់ទណ្ឌកម្មឡើងវិញនោះបាន ប្រសិនបើខ្លួនចាត់វិធានការដើម្បីធានាដល់ពិភពលោកអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕



អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        353
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        352
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        343

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm