ចិន ជំរុញឱ្យប៉ារ៉ាហ្គាយ គោរពគោលការណ៍ចិនតែមួយ ស្របពេលផែនការទស្សនកិច្ចមេដឹកនាំកោះតៃវ៉ាន់

2025/07/16 06:29:03 pm        105

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian កាលពីថ្ងៃអង្គារ (១៥ កក្កដា) បានរិះគន់លើអ្វីដែលគេហៅថា "ទំនាក់ទំនងការទូត" រវាងប៉ារ៉ាហ្គាយ និងតំបន់តៃវ៉ាន់របស់ចិន ដោយនិយាយថា ទីក្រុងប៉េកាំងបានបង្ហាញជំហររបស់ខ្លួនយ៉ាងច្បាស់ជាច្រើនលើកច្រើនសារមកហើយលើ "គោលការណ៍ចិនតែមួយ" ក្នុងការឆ្លើយតបទៅនឹងសំណួរដែលថាប៉ារ៉ាហ្គាយ គ្រោងរៀបចំទទួលមេដឹកនាំតំបន់តៃវ៉ាន់ លោក Lai Ching-te ក្នុងទស្សនកិច្ចនៅខែក្រោយនេះ ហើយនិងអាចមានការឈប់សំចតនៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលហោះហើរឆ្លងកាត់។

លោក Lin បាននិយាយថា គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមូលដ្ឋានក្នុងទំនាក់ទំនងអន្តរជាតិ និងឯកភាពអន្តរជាតិ ហើយការប្រកាន់យកគោលការណ៍ចិនតែមួយគឺជារឿងដ៏ត្រឹមត្រូវ ព្រោះនោះជាប្រវត្តិសាស្រ្តច្បាស់លាស់ និងនិន្នាការមតិសាធារណៈ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប៉ារ៉ាហ្គាយត្រូវតែបញ្ឈប់ការបែរខ្នងដាក់ប្រទេសចិន ឈប់ធ្វើជាអ្នកក្រៅក្នុងសហគមន៍អន្តរជាតិ ហើយត្រូវទទួលស្គាល់គោលការណ៍ចិនតែមួយ និងផ្លាស់ប្តូរទំនាក់ទំនងរបស់ខ្លួនជាមួយចិន ឱ្យបានឆាប់។

ដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ាន់គ្រប់រូបទៅកាន់អាមេរិកកណ្តាល និងខាងត្បូង តែងតែពាក់ព័ន្ធនឹងអ្វីដែលគេដឹងជាផ្លូវការថាគ្រាន់តែជាការឈប់សំចតប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ប៉ុន្តែជារឿយៗដំណើរសំចតនេះជាផ្នែកដ៏សំខាន់បំផុតនៃទស្សនកិច្ច ដោយសារទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកគាំទ្រអន្តរជាតិកំពូល និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះស្វ័យគ្រប់គ្រងមួយនេះ។

ប្រទេសចិន ជំទាស់យ៉ាងខ្លាំងចំពោះអន្តរកម្មណាមួយរវាងតំបន់តៃវ៉ាន់ និងសហរដ្ឋអាមេរិក ហើយតែងតែថ្កោលទោសចំពោះការឈប់សំចតឆ្លងកាត់បែបនេះរបស់មេដឹកនាំកោះ។ ចិននិយាយថា កោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយគ្មានសិទ្ធិក្នុងការធ្វើទំនាក់ទំនងរដ្ឋនិងរដ្ឋនោះទេ៕



អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm