ក្រុមហ៊ុន​កូរ៉េ​បន្ដ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​បរិភោគ និង​ម៉ាស់​ដល់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​

2022/01/07 05:30:46 pm        134

​ភ្នំពេញ៖ លោក Heesuk Lee ប្រធាន​ក្រុមហ៊ុន Korea Indochina Cooperation Center បាន​បន្ដ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​បរិភោគ និង​ម៉ាស់ដល់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​រួមចំណែក​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ របស់​ក្រុម​ជម្រើសជាតិ​ទាំងអស់ដែល​កំពុង​បិទ​ខ្ទប់​ប្រមូលផ្ដុំ​ហ្វឹកហាត់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​លោក ប៊ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឹក​កីឡាបាន​ឲ្យ​ដឹងថា ការឧបត្ថម្ភ​នេះផ្ដើមចេញ​តាមរយៈ​ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម ដែល​បាន​កៀគរ​សប្បុរសធម៌ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ និង​ផ្សេងៗ​ទៀត ជាក់ស្ដែង​ក្រុមហ៊ុន​កូរ៉េ​នេះបាន​ផ្ដល់នូវ​ការឧបត្ថម្ភ​គីម​ឈី​ (Kimchi)​ ចំនួន ៣០០​គីឡូក្រាម និង​ម៉ាស់ ៥០​ប្រអប់សម្រាប់​កីឡាករ​-​កីឡាការិនី​ទាំងអស់​ប្រើប្រាស់។ អ្វីដែល​ពិសេសកន្លងមក​ក្រុមហ៊ុន​ក៏បាន​ផ្ដល់នូវ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ និង​សន្យា​ផ្ដល់នូវ​ការឧបត្ថម្ភ​នេះ​រៀងរាល់ ១​ខែ​ម្ដង​ទៀត​ផង។​ ​ទន្ទឹម​ជាមួយគ្នា​ឯកឧត្ដម អ៊ូ រតនា បាន​សម្ដែង​នូវ​ការ​សប្បាយ​ចិត្តដែល​លោក Heesuk Lee តែង​គិតគូរ និង​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជាតាមរយៈ​ការឧបត្ថម្ភ​ជា​បន្ដបន្ទាប់ ជាក់ស្ដែង​ក្រុមហ៊ុន​បាន​ឧបត្ថម្ភ​មជ្ឈមណ្ឌល​ចំនួន ៤​លើក​រួច​មក​ហើយក្នុង​នោះ​ក៏​ធ្លាប់​ឧបត្ថម្ភ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម ២​លើក​ផងដែរ។ លោក​បានចាត់ទុក​ការរួមចំណែក​នេះគឺជា​កត្ដា​ដ៏​សំខាន់ ដើម្បី​ជំរុញ​វិស័យ​កីឡា​ជាតិ​កម្ពុជាឆ្ពោះទៅរក​ភាពជោគជ័យ និង​ឧត្ដមភាព​នៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​​គួរ​ដឹង​ថា បច្ចុប្បន្ន​មាន​ក្រុម​ជម្រើសជាតិ​ចំនួន ១៦​ប្រភេទ​កីឡាកំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​ការយកចិត្តទុកដាក់​រាជរដ្ឋាភិបាលតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ទន្ទឹម​ជាមួយគ្នា ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗក៏​បាន​យកចិត្តទុកដាក់ និង​បាន​កៀគរ​សប្បុរសធម៌ដើម្បី​ជួយឧបត្ថម្ភ​គាំទ្រ​បន្ថែម ជាក់ស្ដែង​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​មក្រៅពី​កៀគរ​សប្បុរស​ជន​គាំទ្រ​ក្រុម​ជម្រើសជាតិ​ខ្លួន សហព័ន្ធ​ក៏បាន​ស្វែងរក​ការគាំទ្រ​បន្ថែម​ដល់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​ដំណើរ​ឆ្ពោះទៅមុខ​ទាំងអស់គ្នា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm