សហភាពអឺរ៉ុប៖ ចំណាត់ការប្រឆាំងអ៊ីស្រាអែលជុំវិញជម្លោះតំបន់ហ្កាហ្សា នៅតែស្ថិត «នៅលើតុ»

2025/07/16 06:40:27 pm        150

ប្រធានគោលនយោបាយការបរទេស លោកស្រី Kaja Kallas បាននិយាយកាលពីថ្ងៃអង្គារ ទី១៥ កក្កដា ថា សហភាពអឺរ៉ុបកំពុងរក្សាទ្វារឲ្យនៅបើកចំហចំពោះចំណាត់ការដែលអាចធ្វើទៅបានប្រឆាំងអ៊ីស្រាអែល ប្រសិនបើលក្ខខណ្ឌនានាសម្រាប់ផ្នែកមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សាពុំបានប្រសើរឡើង។

លោកស្រីKallas បានបង្ហាញជម្រើសចំនួន១០សម្រាប់ចំណាត់ការ បន្ទាប់ពីអ៊ីស្រាអែលត្រូវបានគេរកឃើញថាបានបំពានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុបជុំវិញការព្រួយបារម្ភសិទ្ធិមនុស្ស។ ចំណាត់ការនេះរួមមានការផ្អាកកិច្ចព្រមព្រៀង ការរឹតត្បិតពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មលើមន្ត្រីអ៊ីស្រាអែល ការដាក់បម្រាមអាវុធ និងបញ្ឈប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការ។



ទោះបីជាមានការរិះគន់កាន់តែខ្លាំងឡើងជុំវិញការបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ពុំបានប្រមូលផ្តុំការគាំទ្រឲ្យគ្រប់គ្រាន់ដើម្បីអនុវត្តវិធានការណាមួយឡើយ។

លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មានថា «យើងនឹងរក្សាជម្រើសទាំងនេះនៅលើតុ ហើយត្រៀមខ្លួនដើម្បីដាក់ចេញចំណាត់ការ ប្រសិនបើអ៊ីស្រាអែលមិនធ្វើតាមការសន្យារបស់ខ្លួន»។ «គោលបំណងគឺពុំមែនដើម្បីដាក់ទណ្ឌកម្មលើអ៊ីស្រាអែលទេ។ គោលបំណងគឺពិតជាធ្វើឱ្យស្ថានភាពនៅតំបន់ហ្កាហ្សាប្រសើរឡើង»។

កាលពីសប្តាហ៍មុន លោកស្រី Kallas បានប្រកាសកិច្ចព្រមព្រៀងមួយជាមួយអ៊ីស្រាអែល ដើម្បីបើកច្រកឆ្លងកាត់ព្រំដែន និងអនុញ្ញាតឲ្យមានស្បៀងអាហារបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា។ លោកស្រីនិយាយថាមាន «សញ្ញាវិជ្ជមានមួយចំនួន» រួមមានការស្ដារឡើងវិញបណ្តាញអគ្គិសនី ការផ្តល់ទឹក និងការបង្កើនការដឹកជញ្ជូនជំនួយមនុស្សធម៌។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm