សិង្ហបុរី៖ ផលប៉ះពាល់ពន្ធមិនមែនបណ្តោះអាសន្នទេ ហើយពិភពលោកនឹងមិនត្រលប់ទៅស្ថានភាពដើមឡើយ

2025/07/16 06:56:02 pm        99

ទេសរដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី លោក Lee Hsien Loong បាននិយាយកាលពីថ្ងៃអង្គារ (១៥ កក្កដា) ថា ពិភពលោកនឹងមិនវិលត្រលប់ទៅរក “ស្ថានភាពដើម” ឬដូចទៅនឹងស្ថានការណ៍មុនពេលលោកប្រធានាធិបតីអាមេរិក Donald Trump ចាប់ផ្តើមដំឡើងពន្ធសកលបាននោះឡើយ ហើយផលប៉ះពាល់ពីរបាំងពាណិជ្ជកម្មបែបនេះក៏មិនមែនជារឿងបណ្ដោះអាសន្នដែរ។

ថ្លែងនៅក្នុងកិច្ចសន្ទនាដ៏ទូលំទូលាយមួយ ដែលបានចូលទៅក្នុងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ និងបញ្ហាក្នុងស្រុកនៅឯពិធីអាហារពេលល្ងាចមួយរៀបចំឡើងដោយសមាគមសេដ្ឋកិច្ចសិង្ហបុរី (ESS) លោក Lee បានបន្ថែមថា "នៅពេលដែលមានការផ្លាស់ប្តូររួចហើយនៅក្នុងគោលនយោបាយពាណិជ្ជកម្ម ឬគោលនយោបាយសេដ្ឋកិច្ច គឺមិនអាចយកមកវិញដោយងាយបានទេ ហើយមានផលវិបាកច្រើនណាស់"។

ការអត្ថាធិប្បាយរបស់មន្រ្តីជាន់ខ្ពស់សិង្ហបុរីរូបនេះធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើងថា ផលប៉ះពាល់នៃពន្ធអាចជារឿងបណ្តោះអាសន្ន ឬក៏មានត្រឹមតែពេលដែលប្រធានាធិបតីអាមេរិបកបច្ចុប្បន្នកំពុងកាន់តំណែងប៉ុណ្ណោះ។

គួរឱ្យដឹងថា ទោះជាសិង្ហបុរី មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ទីក្រុងវ៉ាស៊ីនតោននៅតែសម្រេចចិត្តថា សិង្ហបុរីនឹងប្រឈមមុខនឹងពន្ធមូលដ្ឋាន ១០%។ ទាក់ទងនឹងពន្ធមូលដ្ឋាននេះ លោក Lee បាននិយាយថា "សិង្ហបុរីនឹងនិយាយលួងខ្លួនឯងថានោះគឺជាអត្រាល្អបំផុត ហើយក៏សង្ឃឹមថា សិង្ហបុរីបន្តនៅចំណុចនេះរហូតដែរ"៕



អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm