សេចក្ដីរាយការណ៍៖ លោក Trump គ្រោងជួបនាយករដ្ឋមន្រ្តីកាតា ដើម្បីពិភាក្សាបទឈប់បាញ់ហ្កាហ្សា

2025/07/16 07:55:33 pm        261

អ្នកកាសែតម្នាក់របស់សារព័ត៌មានអាមេរិក Axios បាននិយាយលើបណ្ដាញសង្គម X ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបជាមួយនាយករដ្ឋមន្រ្តីកាតា លោក Sheikh Mohammed bin Abdulrahman al-Thani នៅថ្ងៃពុធ (១៦ កក្កដា) នេះ ដើម្បីពិភាក្សាពីការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងសង្រ្គាមដែនដីហ្កាហ្សា។

អ្នកចរចាអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ចុងក្រោយនៅទីក្រុងដូហា ចាប់តាំងពីថ្ងៃទី០៦ ខែកក្កដា មក ដោយពិភាក្សាលើសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ ៦០ថ្ងៃ ដែលរួមមានការដោះលែងចំណាប់ថ្នូរជាដំណាក់កាល ការដកទ័ពអ៊ីស្រាអែលចេញពីផ្នែកខ្លះនៃតំបន់ហ្កាហ្សា និងការពិភាក្សាអំពីការបញ្ចប់ជម្លោះទាំងស្រុង។

បេសកជនមជ្ឈិមបូព៌ារបស់អាមេរិក លោក Steve Witkoff បាននិយាយកាលថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា លោកមាន "ក្តីសង្ឃឹមខ្ពស់ណាស់" លើការចរចាបទឈប់បាញ់នៅកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់រវាងភាគីជម្លោះទាំងពីរ។ អ្នកសម្រុះសម្រួលរបស់អាមេរិក កាតា និងអេហ្ស៊ីប បាននិងកំពុងប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែអ៊ីស្រាអែល និងក្រុមហាម៉ាស ខ្វែងគំនិតគ្នាយ៉ាងជ្រៅលើវិសាលភាពនៃការដកទ័ពអ៊ីស្រាអែល ចេញពីតំបន់ឡោមព័ទ្ធប៉ាឡេស្ទីនមួយនេះ។

បទឈប់បាញ់ចុងក្រោយបំផុតមួយកាលពី ២ខែមុន បានបញ្ចប់នៅពេលការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់កាលពីថ្ងៃទី១៨ ខែមីនា។ លោក Trump កាលពីដើមឆ្នាំនេះ បានស្នើផែនការថាឱ្យអាមេរិក ចូលកាន់កាប់ហ្កាហ្សា នៅក្នុងគំនិតមួយដែលត្រូវថ្កោលទោសជាសកលដោយអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងប៉ាឡេស្ទីន ថាជាសំណើនៃ "ការបោសសម្អាតជនជាតិភាគតិច"៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        32
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm