សមាជិកសភាតួកគី៖ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-តួកគី​នឹង​ជួយ​ជំរុញ​ទំនាក់​ទំនង​ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ

2025/07/16 08:47:23 pm        227

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធាន​ក្រុម​មិត្តភាព​អន្តរ​សភា​កម្ពុជា​-តួកគី នៃរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម អូស្មាន សាឡាម (Osman Sağlam) សមាជិក​សភា និងជាប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋតួកគី ប្រចាំសភាអន្តរសភាអាស៊ាន (AIPA) នៃរដ្ឋសភាTürkiye ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​ឱកាស​ឯក​ឧត្តម​អញ្ជើញ​មក​បំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ AIPA Caucus លើកទី១៦ ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តនៅរាជធានីភ្នំពេញ។

ក្នុង​នាមសម្តេចមហារដ្ឋសភាធីការធិបតី ប្រធានរដ្ឋសភា ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បាន​ថ្លែង​អំណរគុណចំពោះគណៈប្រតិភូរដ្ឋសភាតួកគី ដែលបានអញ្ជើ​ញ​មក​ចូលរួម​កិច្ច​ប្រជុំ​អ្នក​នយោបាយ​លើក​ទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ វត្តមានរបស់គណៈប្រតិភូរដ្ឋសភាតួកគី មិន​ត្រឹមតែផ្តល់កិត្តិយសដល់សភាកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះប៉ុណ្ណោះទេ តែថែម​ទាំង​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ឯកឧត្តមមាន​ប្រសាសន៍ថា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ឯកឧត្តមពិតជាមាន​កិត្តិយស​ខ្លាំង​ណាស់ ដែលបានចូលរួមបំពេញការងារនៅក្នុងស្ថាប័ននីតិប្បញ្ញតិ្ត ក្នុងនាមជា​អនុប្រ​ធាន​ទី​២​នៃ​រដ្ឋសភា និងត្រូវបានចាត់តាំងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណ​រដ្ឋតួកគី​ថែម​ទៀត​ផង។ កាលពីឆ្នាំ ២០២៣ កន្លងទៅ ឯកឧត្តមបានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅចូល​រួម​កិច្ច​ប្រជុំ​គណៈកម្មការប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នឹងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នូម៉ាន ឃឺទូលម៉ូស នូម៉ា (Numan KURTULMUS) ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគីផងដែរ។

ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសង្កេតឃើញថា មានការរីកចម្រើនជាបន្តបន្ទាប់ ប្រកបដោយភាពស្វាហាប់ រហូតឈានដល់មានការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា នៅលើវិស័យជាច្រើន ព្រមទាំងមានការគាំទ្រគ្នាទៅវិញទៅមកលើវេទិការអន្តរជាតិជាច្រើន ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញាត្តិ និងនីតិប្រតិបត្តិ។

ជាការឆ្លើយតប ឯកឧត្តម អូស្មាន់ សាហ្លាម (Osman Saglam) បានថ្លែងអំណរគុណចំពោះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសមនាពេលនេះ និងអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ចំពោះគណៈប្រតិរដ្ឋសភាតួកគី។ ឯកឧត្តម បានគាំទ្រចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដោយឯកឧត្តមសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងឈានដល់ ១ពាន់លានដុល្លា នាពេលខាងមុខឆាប់ៗនេះ។

ឯកឧត្តមប្រធានគណៈប្រតិភូរដ្ឋសភាតួកគី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌអាយប៉ា ក៏នឹងជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម បានជម្រាបជូនថា នាពេលកន្លងទៅ តួកគីបានដាក់ដំណើរការមជ្ឈមណ្ឌលវប្បធម៌នៅកម្ពុជា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងអនុវត្តការទូតវប្បធម៌ និងបានបង្កើតមូលនិធិ Maarif តួកគី ដែលរំពឹងថាគំនិតផ្តួចផ្តើមទាំងពីរនេះ នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ និងស្នើសុំការគាំទ្រពីកម្ពុជាផងដែរ។

ជាចុងក្រោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធាររដ្ឋតួកគី ដែលតែងតែគាំទ្រ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យជាច្រើន ដូចជា៖ វិស័យអប់រំ ការថែទាំសុខភាព ជំនួយសង្គ្រោះទឹកជំនន់ ជំនួយដោះមីន ការកសាងលំនៅដ្ឋានជូនប្រជាជនក្រីក្រ និងជំនួយជាច្រើនទៀត តាមរយៈទីភ្នាក់ងារសម្របសម្រួល-ទីកា (TIKA) ចាប់តាំងពី ឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        105
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        82
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm