មួយឆ្នាំកន្លងមកមន្រ្តីឧទ្យានុរក្សប្រើប្រាស់ប្រព័ន្ធផ្កាយរណប និងDrone ល្បាត ទប់ស្កាត់ និង​បង្រ្កាប​បទ​ល្មើសធនធានធម្មជាតិបាន ៧៧ករណី

2025/07/16 02:09:26 pm        381

ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិ បាននឹងកំពុងប្រើប្រាស់ ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​រូប​ភាព​ផ្កាយ​រណប (Satellite Image) និងឧបករណ៍ទំនើប(Drone) ដើម្បីអនុវត្ដការងារល្បាត ទប់​ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានយ៉ាងមានប្រសិទ្ធភាព។

នៅ​ក្នុងឆ្នាំ២០២៤-២០២៥ កន្លងមក ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើប ដើម្បី​គ្រប់គ្រងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តសៀមរាប បានជួយដល់មន្រ្តីឧទ្យាននុរក្ស បាន​ចុះពិនិត្យទីតាំងជាក់ស្ដែង បានចំនួន៧៧ចំណុចរួមមាន៖ តាំងរ​ង​ការ​កាប់​ទន្ទ្រាន​មាន​ចំនួន​៣២​ចំណុច ស្មើនឹងទំហំផ្ទៃដី៤៥៩,៦៤ហិកតា ទីតាំងដីមានការដាំដំណាំផ្សេងៗ មានចំនួន​២៨​ចំណុច ស្មើនឹងទំហំផ្ទៃដី៣៣១,៦៥ហិកតានិងទីតាំងដីពុំមានបទល្មើសអ្វី (ជាប្រភេទព្រៃល្បោះ ដី​វាលដើមព្រិច) ចំនួន១៧ចំណុច។ ជាក់ស្តែង នៅក្នុង ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្រ្ដី​ឧទ្យានុរក្ស បានសហការជាមួយកម្លាំងយោធា តំបន់ប្រតិបត្តិការសឹងរង ខេត្តសៀមរាប និង​សមាជិក​សហគមន៍តំបន់ការពារធម្មជាតិ ចុះពិនិត្យទីតាំងជាក់ស្ដែងទាំង៦៧ចំណុចរួមមាន ទីតាំង​រងការកាប់ទន្រ្ទាន មានចំនួន៤០ចំណុច ស្មើនឹងទំហំផ្ទៃដី៤២៨,១៩ហិកតា ទីតាំងដី មាន​ការ​ដាំ​ដំណាំ​ផ្សេងៗ មានចំនួន២៥ចំណុច ស្មើនឹងទំហំផ្ទៃដី ៤៧៦,២៥ហិកតា និងទីតាំងដីពុំ​មាន​បទ​ល្មើស (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន០២ចំណុច។

មន្រ្តីឧទ្យានុរក្ស បានបញ្ជូនសំណុំរឿង បទល្មើសធនធានធម្មជាតិ ទៅអយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បានចំនួន១៥ករណី ក្នុងនោះ ករណីបទល្មើស ជាក់ស្ដែងចំនួន០២ករណី (បញ្ជូន​ខ្លួនជនសង្ស័យ ទៅតុលាការចំនួន០៦នាក់) និងករណីបទល្មើស មិនជាក់ស្ដែង ចំនួន​១៣​ករណី (បញ្ជូនឈ្មោះជនសង្ស័យ ទៅតុលាការចំនួន០៧នាក់)។

សូមបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តសៀមរាប គ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន០៨កន្លែង មាន​ទំហំ​ផ្ទៃដី សរុបជា២៨៣.៩៩៩,២៧ហិកតា។ ការគ្រប់គ្រងធនធានធម្មជាតិ នៅតាម​តំបន់​ការពារ​ធម្មជាតិ ត្រូវបានទទួលការគាំទ្រនិងសហការ ជាមួយកងកម្លាំងយោធា នៃតំបន់​ប្រតិបត្តិការ​សឹក​រងខេត្តសៀមរាប កម្លាំងគណៈបញ្ជាការ ឯកភាពស្រុក និងគណៈកម្មការ​សហគមន៍ តំបន់ការពារធម្មជាតិផងដែរ។

យោងតាមយុទ្ធសាស្រ្ដស្នូល មុំទី២ អាទិភាពទី១ «ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបំពាក់មធ្យោបាយឧបករ៍ និងសម្ភារទំនើបសម្រាប់ការងាររដ្ឋបាល» បានចែងក្នុងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្របនឹងគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ កិច្ចខិតខំប្រែងប្រែងការពារនិងអភិរក្ស ធនធានធម្មជាតិនិងបរិស្ថាន ដ៏មោះមុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំយកសន្តិភាព ការបង្រួមបង្រួមជាតិ អធិបតេយ្យភាព និងការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ហើយបានផ្តល់កាលានុវត្តភាព ពេញលេញក្នុងការចាត់ចែង ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់កូនចៅតជំនាន់។ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបន្តវេន្ត នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផែនការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានបានចាត់បញ្ជូលជាអាទិភាព ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព។ ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានផែនការសកម្មភាព ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីត្រួតពិនិត្យ តាមដាន និងវិភាគព័ត៌មាន តាមរយៈទិន្នន័យដែល ទទួលបានពីផ្កាយរណប ហើយការទទួលបានទិន្នន័យទាំងនេះ ក៏ដូចជាបានបំពាក់ឧបករណ៍ សម្ភារៈទំនើបដូចជាដ្រូន ដើម្បីល្បាត និងផ្ទៀងផ្ទាត់ព័ត៌មាន ក៏ជាផ្នែកមួយជួយពន្លឿន ដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមន៍ភ្លាមៗ នៅតាមតំបន់គោលដៅផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ មន្ត្រីជំនាញរបស់ក្រសួង និងដៃសហការ រួមមានរដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍន៍ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការបង្កើនប្រសិទ្ធភាព នៃការការពារនិងអភិរក្ស ធនធានធម្មជាតិរបស់កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ធានាឲ្យបាននូវផលប្រយោជន៍ជូន ប្រជាជននិងប្រទេសកម្ពុជា ជាពិសេសការរក្សាបាននូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ក្រសួងបរិស្ថាន នៅឆ្នាំ២០២៤-២០២៥ បានផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណបជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដើម្បីសហការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបានប្រគល់ដ្រូនចំនួន៤៧ គ្រឿងដល់មន្ទីរបរិស្ថានទាំងអស់ ហើយមន្ទីរបរិស្ថានដែលមានតំបន់ការពារធម្មជាតិ ក៏ទទួលបានការគាំទ្រពីបណ្តាអង្គការ និងដៃគូអភិវឌ្ឍបន្ថែមទៀត នូវសម្ភារៈប្រើប្រាស់និងដ្រូនជាច្រើនគ្រឿងបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/17 12:41:56 pm        1
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាំយកអំណោយគ្រឿងឧបភោគបរិភោគជាច្រើនមុខ ប្រគល់ជូនបញ្ជាការដ្ឋានទិសទី១ បន្ទាយមានជ័យ សម្រាប់ចែកជូនកម្លាំងជួរមុខ
2025/07/17 12:30:04 pm        1
សម្ដេចប្រធានរដ្ឋសភា៖ បារាំង​គឺជាតួអង្គដ៏សំខាន់​ចូលរួម​ចំណែក​ដោះស្រាយ​វិវាទ​ព្រំដែន​រវាង​កម្ពុជា និងថៃ
2025/07/17 12:13:31 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/17 12:41:56 pm
​ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាំយកអំណោយគ្រឿងឧបភោគបរិភោគជាច្រើនមុខ ប្រគល់ជូនបញ្ជាការដ្ឋានទិសទី១ បន្ទាយមានជ័យ សម្រាប់ចែកជូនកម្លាំងជួរមុខ
2025/07/17 12:30:04 pm
​សម្ដេចប្រធានរដ្ឋសភា៖ បារាំង​គឺជាតួអង្គដ៏សំខាន់​ចូលរួម​ចំណែក​ដោះស្រាយ​វិវាទ​ព្រំដែន​រវាង​កម្ពុជា និងថៃ
2025/07/17 12:13:31 pm
​អភិបាលខេត្ត​កំពង់ចាម​ ស្នើ​ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីបញ្ហា​ទឹកជំនន់ទន្លេមេគង្គ
2025/07/17 11:59:42 am
​ក្រសួងការងារ នាំយកឱកាសការងារជាង ៣ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និង​ពលករខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យដែលទើបត្រឡប់មកពីប្រទេសថៃ
2025/07/17 11:49:50 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/15 07:27:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/16 07:27:47 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am