ចិន ថ្កោលទោស 'ការបង្រៀន ១០ចំណុច' របស់មេដឹកនាំកោះតៃវ៉ាន់ ថាជាការបោកបញ្ឆោត និងបង្ករឿង

2025/07/16 09:38:49 pm        107

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋចិន នៅថ្ងៃពុធ (១៦ កក្កដា) នេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ "ការបង្រៀន ១០ចំណុចស្តីពីការរួបរួម" របស់មេដឹកនាំតំបន់តៃវ៉ាន់ លោក Lai Ching-te ដោយហៅរឿងនេះថាជាការប៉ុនប៉ងបំផ្លើសនូវមនោគមវិជ្ជាផ្ដាច់ខ្លួន និងបង្កហេតុញុះញ៉ង់ឱ្យមានការប្រឈមមុខដាក់គ្នានៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ជាការឆ្លើយតបនឹងសំណួរថាតើការលើកឡើងរបស់លោក Lai បានឆ្លងកាត់បន្ទាត់ក្រហមឬទេ ហើយចិនដីគោកមានបំណងឆ្លើយតបបែបណា លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានរិះគន់ខ្លាំងៗថានោះថាជា ”ការកុហកបោកបញ្ឆោតអរិភាព និងបំណងញុះញង់”។

លោកបន្តថា ការថ្លែងសុន្ទរកថានោះគឺជា “ការរៀបរាប់ដែលបំភ្លៃ និងបែកខ្ញែក” ក្នុងគោលបំណងបំភ័ន្តប្រវត្តិសាស្ត្រ និងមតិសាធារណៈនៅលើកោះ។ លោក Chen បន្ថែមថា អ្វីដែលហៅថាការបង្រៀនចំនួន ១០ចំណុចស្តីពីការរួបរួមនោះ គឺគ្មានអ្វីក្រៅតែពីការបោកប្រាស់នៃការមិនគាំទ្រឯករាជ្យនោះទេ ដោយបានចោទលោក Lai ថាប្រើសុន្ទរកថានេះដើម្បីញុះញង់ឱ្យមានការបែកបាក់ និងប្រមូលភាពផ្ដាច់ខ្លួននិយមក្នុងសង្គមតៃវ៉ាន់។

អ្នកនាំពាក្យចិនរូបនេះក៏ចង្អុលបង្ហាញថា ដើមចមនៃភាពតានតឹងក្នុងច្រកសមុទ្រតៃវ៉ាន់ គឺដោយសារតែការបន្តជំរុញរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) សម្រាប់ "ឯករាជ្យភាពតៃវ៉ាន់" និងការបង្កហេតុដដែលៗឥតឈប់ឈរ ដោយព្រមានថា រាល់ការប៉ុនប៉ងបំបែកប្រទេសចិន នឹងប្រឈមមុខនឹងការតស៊ូយ៉ាងរឹងមាំពីប្រជាជនចិនទាំងអស់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm