គ.ល.ក. ណែនាំដល់​ប្រតិបត្តិករ​មណ្ឌល​ល្បែង​ពាណិជ្ជក​ម្ម​ឱ្យ​ពង្រឹង​ការ​អនុវត្តតាមល​ក្ខ​ខណ្ឌ​អាជ្ញា​បណ្ណ​បញ្ចៀស​សកម្មភាពខុសច្បាប់

2025/07/16 10:00:50 pm        538

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ២០២៥ បានចេញ​សេចក្ដី​ណែនាំ​ពី​ការ​រឹត​បន្តឹង​ការ​អនុវត្ត​សៀវភៅ​បន្ទុក​របស់​កម្ម​សិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែង​ពាណិជ្ជ​កម្ម​ទាំង​អស់​។

តាមរយៈលិខិតរបស់អគ្គលេខាធិការដ្ឋាន បានធ្វើការណែនាំដល់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករ​មណ្ឌល​ល្បែង​ពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវអនុវត្តតាម​លក្ខ​ខណ្ឌ​អាជ្ញា​បណ្ណ និងសៀវភៅបន្ទុក ឱ្យបានម៉ឺងម៉ាត់ និងធានាឱ្យបាននៅ​ការ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ក្នុង​ការ​ប្រតិបត្តិការអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ​ជៀស​វាង​ដាច់​ខាត​នូវរាល់សកម្មភាពចាប់ជំរិតនៅក្នុងកាស៊ីណូ, សកម្មភាពជួញដូរ​មនុស្ស​នៅ​ក្នុង​កាស៊ីណូ​, សកម្មភាពជួញដូរអាវុធនៅក្នុងកាស៊ីណូ, សកម្មភាពជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​កាស៊ីណូ និងសកម្មភាពកសាងកម្លាំងសន្តិសុខខុសច្បាប់នៅក្នុងកាស៊ីណូ ព្រមទាំង​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗទៀត។

ក្នុងករណីរកឃើញថា កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង​ល្បែង​ពាណិជ្ជកម្ម មិនអនុវត្តតាមសេចក្តីណែនាំនេះ កម្មសិទ្ធិករ និង/ឬ​ប្រតិបត្តិករ​មណ្ឌល​ល្បែង​ពាណិជ្ជ​កម្ម​សមាហរ័ណ និងល្បែងពាណិជ្ជកម្ម ត្រូវប្រឈមនឹងការព្យួរ ឬដកហូតអាជ្ញាបណ្ណ និង​ត្រូវ​ទទួល​ខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថា កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌល ល្បែង​ពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម នឹង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ខ្លឹម​សារ​នៃ​សេចក្តី​ណែនាំ​នេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm