WHO ព្រមាន​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដ៏​គ្រោះថ្នាក់​មិន​គួរ​ហៅថា ​វីរុស​បង្ក​ជំងឺ​ស្រាល​ទេ

2022/01/07 05:41:07 pm        1.3 K

​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដ៏​គ្រោះថ្នាក់មិនគួរ​ហៅថា វីរុសបង្ក​ជំងឺ​ស្រាល​នោះទេ ដោយ​និយាយថា វីរុស​នេះ​កំពុង​សម្លាប់​មនុស្ស​នៅ​ទូទាំង​ពិភពលោក ខណៈ​កំពុង​ឆ្លង​រាលដាល​ដល់​ ១២៨ប្រទេស ​និង​ដែនដី​ជុំវិញ​ពិភពលោក​។

​ការសិក្សា​ថ្មីៗ​បង្ហាញថា វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ Omicron ទំនងជា​បង្ក​ឲ្យ​អ្នកជំងឺ​មាន​អាការៈ​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ​មុនៗ​ ​យ៉ាងណាក៏ដោយ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺ​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា​ ប៉ុន្តែចំនួន​មនុស្ស​ដែល​ឆ្លង​បាន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​បានដាក់​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ប្រព័ន្ធ​សុខភាព​។ ​កាលពី​ថ្ងៃ​ចន្ទ​សហរដ្ឋអាមេរិកបាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ Covid-19 ជាង ​១​លាន​នាក់ក្នុង​រយៈពេល​ ២៤​ម៉ោង។​ ​អង្គការ​សុខភាព​ពិភពលោកដែលជា​ទីភ្នាក់ងារ​សុខ​ភាព ​របស់​អង្គការសហប្រជាជាតិបាន​និយាយ​ថា​ ចំនួន​ករណី​ឆ្លង​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ ៧១% កាលពី​សប្ដាហ៍​មុនដោយឡែក​នៅក្នុង​ទ្វីប​អាមេរិក​មាន​ចំនួន​ ១០០%។ អង្គការ​នេះ​បាន​និយាយ​ថា ក្នុងចំណោម​ករណី​ឆ្លង​ធ្ងន់ធ្ងរ​ទូទាំង​ពិភពលោក​មាន​ ៩០%​ ជា​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​។

​ប្រមុខ​អង្គការ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខណៈ​ដែល​មានការ​លើក​ឡើង​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ទំនងជា​បង្ក​ឲ្យ​មានភាព​ធ្ងន់ធ្ងរ​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ពិសេស​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច មិនមែន​មានន័យថា​វីរុស​នេះ​អាច​ត្រូវ​បាន​ចាត់ទុក​ថា​ វា​ស្រាល​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm