នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និយាយថា លោក Netanyahu អាចនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ដើម្បីបន្តកាន់អំណាច

2025/07/16 10:36:00 pm        67

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអារ៉ាប់ Asharq al-Awsat ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ទំនងជានឹងបញ្ជាឲ្យមានការវាយប្រហារថ្មីលើទឹកដីអ៊ីរ៉ង់ ដើម្បីការពារស្ថិរភាពក្នុងតំបន់ និងរក្សាការក្តាប់អំណាចរបស់លោក។ 

មេដឹកនាំអ៊ីរ៉ាក់រូបនេះ បាននិយាយនៅពេលសួរអំពីលទ្ធភាពនៃការកើនឡើងភាពតានតឹងជាថ្មីរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលថា៖«មនុស្សគ្រប់គ្នាដឹងថា លោក ណេតាន់យ៉ាហ៊ូ បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា និងលីបង់។ នេះគឺជាលទ្ធភាព ដែលលោកអាចនឹងវាយប្រហារអ៊ីរ៉ង់ម្ដងទៀត ហើយយុទ្ធសាស្ត្រនយោបាយរបស់លោក គឺបន្តជម្លោះក្នុងតំបន់ ដើម្បីរក្សាជំហរនយោបាយខ្លួន។

លោក Al-Sudani បានកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលនៃការវាយប្រហារគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំអ៊ីរ៉ាក់ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពក្នុងតំបន់ និងស្ថានភាពនៅជិតព្រំដែនរបស់ខ្លួន។ អ្នកនយោបាយរូបនេះ បានបន្ថែមថា៖ «អ្នកមិនអាចឈរមើលប្រទេសជិតខាងឆេះ បានទេ ហើយនៅមានទំនុកចិត្តថា ភ្លើងនឹងមិនរាលដាលដល់អ្នកទេ»។

នៅយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ តិចជាង ២៤ ម៉ោងក្រោយមក សាធារណរដ្ឋឥស្លាមនេះ បានធ្វើការវាយប្រហារសងសឹក។ សហរដ្ឋអាមេរិក បានចូលរួមក្នុងជម្លោះ រយៈពេល ៩ថ្ងៃ បន្ទាប់ពីការកើនឡើងភាពតានតឹង។ នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី។ នៅល្ងាចថ្ងៃទី ២៣ ខែមិថុនា ទីក្រុងតេហេរ៉ង់ បានបាញ់មីស៊ីលបាលីស្ទីកទៅលើមូលដ្ឋានទ័ពអាកាស Al-Udeid របស់សហរដ្ឋអាមេរិក ក្នុងប្រទេសកាតា ដែលជាទីតាំងដ៏ធំបំផុតនៅមជ្ឈិមបូព៌ា។ បើតាមអាជ្ញាធរអាមេរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឲ្យកត់សម្គាល់ទេ។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ពេញលេញ ដែលបានចូលជាធរមាន នៅថ្ងៃទី២៤ ខែមិថុនា។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        10
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm